- 2021-03-01 03:02:31
- ព័ត៌មាន
ត្រឹមតែ ៥០ ដុល្លារក្នុងមួយខែអាចប្រើសូហ្វវែរដ៏ល្អមួយ Unlimited ជារៀងរហូត
- 2021-03-01 03:02:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមតែ ៥០ ដុល្លារក្នុងមួយខែអាចប្រើសូហ្វវែរដ៏ល្អមួយ Unlimited ជារៀងរហូត
ចន្លោះមិនឃើញ
Bloo គឺជាគេហទំព័រ និងជាឧបករណ៍គ្រប់គ្រងគម្រោងកាងារតាមប្រព័ន្ធអ៊ិនធឺរណែត បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាដោយផ្ដោតលើភាពសាមញ្ញនិងមានតំលៃសមរម្យសម្រាប់អាជីវកម្មទាំងអស់។
តាមរយៈការឆ្លងឆ្លើយជាមួយ Sabay ក្រុមការងារគេហទំព័រ Bloo ឲ្យដឹងថា គំនិតសំខាន់មួយនៅពីក្រោយការបង្កើត Bloo គឺសម្រាប់ជួយឱ្យមនុស្សមានលទ្ធភាពប្រើប្រាស់បានគ្រប់ៗគ្នា។ វាក៏មានតម្លៃថោកជាងឧបករណ៍គ្រប់គ្រងគម្រោងកាងារតាមប្រព័ន្ធអ៊ិនធឺរណែតដទៃទៀត។ ក្នុងមួយខែអ្នកគ្រាន់ចំណាយត្រឹមតែ ៥០ ដុល្លារប៉ុណ្ណោះ សម្រាប់ក្រុមហ៊ុនអាចឲ្យអ្នកប្រើប្រាស់ Unlimited ជារៀងរហូត។
សូហ្វវែរនេះស្ថិតក្នុងការអភិវឌ្ឍរយៈពេលជិត ២ ឆ្នាំទើបចេញរូបរាងក្នុងទម្រង់ជា Beta នៅឆ្នាំ ២០១៨ ដល់ពាក់កណ្តាលឆ្នាំ ២០១៩ និងបន្តបើកដំណើរការឲ្យប្រើប្រាស់ពេញលេញ រហូតដល់សព្វថ្ងៃនេះ។
ស្វហវែរ Bloo មានមុខងារសំខាន់ៗមួយចំនួនដូចជា៖ Board, List, Calendar, ឬ Map Views អាស្រ័យលើជំរើសរបស់អ្នក។ អ្នកក៏អាចទាក់ទងសន្ទនាជាមួយសមាជិកក្រុមរបស់អ្នកតាមរយៈ comments, discussion ឬ updates ជាងនេះទៅទៀត អ្នកក៏អាចបង្កើតគម្រោង (Projects) ប្រើប្រាស់គ្មានដែនកំណត់ Unlimited អាចអញ្ជើញសមាជិក (Members, clients, comment/view only) ក៏គ្មានកំណត់ដូចគ្នា និងមុខងារពិសេសជាងគេគឺ ផ្ទុកឯកសារគ្មានកំណត់។
លោក Frazer MacRobert ប្រធានផ្នែកទំនាក់ទំនងមានប្រសាសន៍ថា៖ «ចាប់តាំងពីពេលប្រើ Bloo មកយើងអាចធ្វើការកាន់តែមានប្រសិទ្ធិភាព គ្រប់គ្រងគម្រោងកាងារកាន់តែងាយស្រួលនិងប្រសើរជាងមុន។ នៅពេលដែលអតិថិជនធ្វើកិច្ចការជាមួយ BlooពួកគេតែងតែយកBlooមកប្រេីប្រាស់ជាមួយក្រុមរបស់ពួកគេផ្ទាល់។”
ក្នុងរយៈពេលមួយឆ្នាំកន្លងមក Bloo បានជួយឲ្យក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិធ្វើការជាមួយគ្នាបានល្អប្រសើរ។ ខាងក្រោមនេះគឺជា បទពិសោធន៍ចំនួនពីអតិថិជនរបស់ ប៊្លូ ដោយផ្ទាល់៖
-Oziboomer បានលើកសរសើរថា Bloo បានក្លាយជាដំណោះស្រាយដ៏ប្រសើរហើយក៏ជាឧបករណ៍ជំនួយមួយសម្រាប់បុគ្គលិករបស់ខ្ញុំមានអាយុចន្លោះ ១៨ដល់ ៧៥ ឆ្នាំ។
-BabyGorilla បាននិយាយថា Bloo គឺសាមញ្ញៗ ងាយស្រួលប្រើខ្លាំងណាស់។ វាអាចជួយឲ្យការងាររបស់ខ្ញុំកាន់តែមានប្រសិទ្ធភាពនិងភាពច្បាស់លាស់ថែមទៀតផង។
-Ellie ក៏បានរៀបរាប់ផងដែរថា ចំណុចពិសេសមួយរបស់ Bloo គឺផ្ទាំង UI (User Interface) មានភាពទាក់ទាញជាអ្វីដែលខ្ញុំចូលចិត្តនិងតាមរកយូរហើយ។ Bloo មិនស្មុគស្មាញ, Sign up ងាយស្រួល,មិនស្ទក់ និងអាចឲ្យអ្នកដទៃដូចជា customers ចូលមកជជែកបានភ្លាមៗ។
ជម្រាបជូនផងដែរ Bloo មានសមាជិកតែ ៦ នាក់ប៉ុណ្ណោះ Developer ៣ នាក់ Customer Success ១ នាក់និង Founders ។ បន្ទាប់ពីបានប្រើប្រាស់និងរកឃើញថា ឧបករណ៍គ្រប់គ្រងគម្រោងកាងារផ្សេងទៀតមានតំលៃខ្ពស់ពេក មានភាពច្របូកច្របល់ និងគ្មានភាពងាយស្រួលពេលប្រើប្រាស់។
គំនិតបង្កើតស្វហវែរនេះឡើងបានចាប់ផ្តើមពីស្ថាបនិក (Founder) គឺលោក Emanuele Faja (ហៅម៉ានី) ជាជនជាតិអ៊ីតាលីកាត់ អង់គ្លេស បច្ចុប្បន្នគឺជានាយកប្រតិបត្តិនៃ Design Agency ហៅ Mäd។ ចំណែកឯលោក Dong Truong បានចូលរួមជាសហស្ថាបនិក (Co-Founder) លោកក៏ជាអតីតប្រធានមន្ត្រីបច្ចេកទេសនៃក្រុមហ៊ុន Ton Nam Kim (ក្រុមហ៊ុនដែកថែបវៀតណាម)។
បច្ចុប្បន្នឧស្សាហកម្មជាច្រើនកំពុងប្រើ Bloo មានតាំងពីទីភ្នាក់ងារនានារហូតដល់ក្រុមហ៊ុនវិស្វកម្មសាជីវកម្មនិងអភិវឌ្ឍន៍អាជីវកម្មស្ទើរតែទូទាំងពិភពលោកដូចជា៖ សហរដ្ឋអាមេរិច, ឥណ្ឌា, ប្រេស៊ីល, និងប្រទេសផ្សេងទៀត។
មកទល់ពេលនេះ ប្លូ បានផ្តល់ជូន Trial ដោយឥតគិតថ្លៃរយៈពេល ១៤ ថ្ងៃដល់អ្នកដែលមានបំណងចង់សាកល្បងកម្មវិធីតាមរយៈគេហទំព័រ៖ www.bloo.io៕