• 2021-02-11 03:43:49
  • ព័ត៌មាន

ក្រៅពីពូកែលេងហ្គេម ដឹងអត់ សៀ នាង មានជំនាញអ្វីខ្លះទៀត?

  • 2021-02-11 03:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក Stream Game នៅ​ឆ្នាំ២០១៩ សៀ នាង បាន​ប្រាប់​ថា​នេះ​អាច​ភាព​ជោគជ័យ​មួយ​ក្នុង​វិស័យ​នេះ ដោយ​ខ្លួន​ចាប់​ផ្ដើម​មាន​អ្នក​គាំ​ទ្រ​ច្រើន​ឡើង​ៗ រហូត​ទទួល​បាន​ការ​ងារ​ច្រើន​គួរ​សម។ សៀ នាង ប្រាប់​ថា​ការចាប់​យក​អាជីព​ជា​អ្នក Stream Game ព្រោះសង្កេត​ឃើញ​ថា​បច្ចុប្បន្ន ការ​លេង​ហ្គេម​ឬ​កីឡា​អេឡិចត្រូនិក នេះ​កំពុង​មាន​ភាព​ពេញ​និយម។

ការ​ចំណាយ​ពេល​ច្រើន​ជា​មួយ​ការ​លេង​ហ្គេម​នេះ​បាន​ធ្វើ​ឲ្យ​ សៀ នាង មាន​ទេពកោសល្យ​​ក្រៅ​ពី​ការ​លេង ហ្គេម ដូច​ជា ធ្វើ​ជា​ពិធីការនី ដែល​លេច​មុខ​ជា​ច្រើន​រាល់​កម្មវិធី​កម្សាន្ត ក៏​ដូច​ជា​ការ​ប្រកួត Game ជា​ដើម។ ជំនាញ​មួយ​ទៀត​ដែល សៀ នាង តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដែរ នេះ​គឺ​ក្នុង​បណ្ដាញ​សង្គម Tik Tok ដែល​បាន​ធ្វើ​ការ​សម្ដែង​បាន​យ៉ាង​ល្អ រហូត​ដ៏​មាន​ការ​សសើ​ជា​ពី​ហ្វេន​មួយ​ចំនួន។

ភាព​ប៉ិនប្រសព្វ​រាល់​ពេល​ឡាយ Game លេង​ពាក្យ​សម្ដី​ចាក់​ទឹក​មិន​លិច​ជា​មួយ​ហ្វេង​នេះ​ហើយ​បាន​ធ្វើ​ឲ្យ សៀ នាង មាន​ជំនាញ​មួយ​ទៀត​ដែល​តែង​ទទួល​បាន​មិន​ដាច់​គឺ​ជា​អ្នក​អធិប្បាយ​ហ្គេម ដែល​លេច​មុខ​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​អេឡិចត្រូនិក​ក្នុង​ស្រុក​ដែល​រៀប​ចាំ​ឡើង​ដោយ​ក្រុម​ហ៊ុន​ធំៗ។

បើ​ទោះ​ជា​ការ​លេង​ហ្គេម និង​ធ្វើ​ការ​ការ​ផ្សេង​ច្រើន​តែ សៀ នាង បាន​ប្រាប់​ថា​ចំណូល​ពី​ការ​លេង​ហ្គេម​បូល​រួម​ជា​មួយ Sponsor ផង​នេះអាច​រក​ចំណូល​បាន​ត្រឹម ៤០០ ទៅ ៥០០ដុល្លារ​ប៉ុណ្ណេះ​ក្នុង​មួយ​ខែ។ ការ​ស្រលាញ់​និង​ចូល​ចិត្ត​នេះ​ហើយ​បាន​ធ្វើ​ឲ្យ សៀ នាង នឹង​បន្ត​ធ្វើ​ជា​អ្នក Streamer រហូត​ដល់​មាន​ការ​ងារ​មួយ​ដែល​ល្អ។

Streamer ដែល​មាន​រូប​រាង​ស្អាត​និង​ទេពកោសល្យ​ច្រើន​រូប​នេះ ក៏​បាន​ប្រាប់​ថា​នឹង​ចាប់​ផ្ដើម​ប្រឡូក​ចូល​ក្នុង​ការ​ងារ​ជា​អ្នក​សម្ដែង និង​ពិធីករ ព្រោះ​នេះ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។ សៀ នាង ក៏​សង្ឃឹម​ថា​និង​មាន​អ្នក​គាំទ្រ​ខ្លួន​នៅ​តែ​ស្រលាញ់​និង​គ្រួសារ​ដែល​ជា​កម្លាំង​ចិត្ត​ដល់​ខ្លួន​រហូត​មក៕​​

អត្ថបទ៖ ម៉េងងី

មតិយោបល់