• 2021-02-11 01:48:07
  • ហាងឆេងផលិតផល

និយមជិះនៅខ្មែរ NX200t F Sport មួយទឹកស៊េរីឆ្នាំ២នេះ ដឹងអត់តម្លៃប៉ុន្មាន?

  • 2021-02-11 01:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ងាក​ចេញ​ពី​រថយន្ត​មួយ​ទឹក​ប្រភេទ Prius, Hightlander, Carmry ជា​ដើម​កំពុង​មាន​លំហូរ​ចូល​ទីផ្សារ​កម្ពុជា​យ៉ាង​ច្រើន ត្រកូល Lexus NX ជា​ប្រភេទ​រថយន្ត​ដ៏​ទំនើប​មួយ​សម្រាប់​អ្នក​និយម​ប្រើ​ប្រាស់​នៅ​ប្រទេស​កម្ពុជា ក៏​កំពុង​ត្រូវ​ចិត្ត​អ្នក​ប្រើ​ប្រាស់​នៅ​ខ្មែរ ដោយ​សារ​វា​មាន​​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​បាន​ទាក់​ចិត្ត​អ្នក​មាន​ទិញ​ជិះ។

រថយន្ត​ប្រណីត NX200នេះ​ជា​ប្រភេទ​រថយន្ត​ SUV ដែល​មាន​ពីរ​ប្រភេទ​គឺ ប្រភេទ​ធម្មតា និង F Sport ដែល​រូប​រាង​ខាង​ក្រៅ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខុស​តែ​ការ​តុបតែង​មួយ​ចំនួន​ប៉ុណ្ណោះ ដូចជា របា​ប៉ាណា​ខាង​មុខ, កញ្ចក់​ចំហៀង ចង្កៀង និង យ៉ាន់ ជាដើម។

Lexus NX200t ស៊េរីឆ្នាំ ២០១៦ រូបភាព៖ S-Auto

ត្បិត​ជា​ប្រភេទ​រថយន្ត​មួយ​ទឹក តែ​ក៏​មាន​ការ​ពេញ​និយម​ច្រើន​គួរ​សម​នៅ​ខ្មែរ បាន​ធ្វើ​ឲ្យ​​នៅ​តាម​ឃ្លាំង​​មួយ​ចំនួន​បាន​សម្រុក​នាំ​យក​មក​លក់​នៅ​លើ​ទីផ្សារ​ជា​ហូរហែ។ បើ​តាម​ប្រភព​ពី​ឃ្លាំង​លក់​រថយន្ត ក្នុង​ស្រុក​មួយ​ចំនួន​បាន​​បង្ហាញ​តម្លៃ​រថយន្ត Lexus NX 200t F Sport Full Option ស៊រីឆ្នាំ២០១៥ មាន​តម្លៃ​ខ្ទង់ ៥២០០ដុល្លារ និងស៊េរី​ឆ្នាំ ២០១៦ មាន​តម្លៃ​ប្រមាណ​ជា ៦ ៥០០០ ដុល្លារ សម្រាប់​ម៉ូដែល​ពណ៌​ស (តម្លៃអាចខុសគ្នាតិចតួចនៅតាមឃ្លាំង)។

Lexus NX200t F sport ស៊េរីឆ្នាំ ២០១៥

Lexus NX 200t មាន​កម្លាំង​ម៉ាស៊ីន ២៣៥ សេះ​ ​ម៉ាស៊ីន​ស៊ីឡាំង​បួន​ទំហំ ២,០លីត្រ ចង្កឹះ​លេខ ៦​វគ្គ​ស្វ័យប្រវត្តិ។ ប៉ាណា​ខាង​មុខ​បែប​ស្ព័រ យ៉ាន់​ទំហំ ១៨​ អ៉ីញ ប្រព័ន្ធ​បូមស្ព័រកាង​មុខ និង​របាំង​ការពារ​ភក់​ផ្នែក​ចំហៀង​បែប​ស្ព័រ ភ្ជាប់​ជាមួយផ្លាក F Sport អំពូល​កាត់​អ័ព្ទ LED កៅអី​ស្ព័រ F Sport មាន​ប្រព័ន្ធ​កម្ដៅ​កៅអី មាន​ប្រព័ន្ធ Bluetooth ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់