• 2021-02-10 02:36:23
  • ព័ត៌មាន

មើលៗផង! បើជិះឡានទាំងនេះ សាគួលុយទុកពេលខូចផង ព្រោះជួសជុលអស់ថ្លៃៗណាស់

  • 2021-02-10 02:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះក្រុមហ៊ុនផលិតរថយន្តភាគច្រើន តែងតែផ្តល់ការធានា និងសេវាកម្មជួសជុលនៅពេលទិញរថយន្តថ្មី។ ទោះជាយ៉ាងណាក៏ដោយ ការធានា ឬសេវាកម្មជួសជុលទាំងនោះ បានត្រឹមតែប៉ុន្មានឆ្នាំដំបូងប៉ុណ្ណោះ។ បញ្ហាមួយចំនួនតែងតែកើតឡើងជារឿយៗ ដូចជា ស្នប់ហ្គាសម៉ាស៊ីនត្រជាក់ (air conditioning compressor) ឬ អាល់ទែណាទ័រសាកអាគុយ (alternator) ជាដើម។

ថ្មីៗនេះដែរ គេហទំព័រ Consumer Reports បានបញ្ចេញទិន្នន័យការសិក្សាមួយអំពីតម្លៃជួសជុលលើរថយន្តជាច្រើនម៉ូដែល ហើយក្នុងនោះរថយន្តអាល្លឺម៉ង់តែងតែអស់ថ្លៃ។

ទិន្នន័យត្រូវបានយកប្រើប្រាស់ពីក្រុមហ៊ុន RepairPal នៅសហរដ្ឋអាមេរិក ចាប់ផ្តើមពី ស្នប់ហ្គាសម៉ាស៊ីនត្រជាក់ (air conditioning compressor) មុន ដោយតម្លៃជួសជុលជាមធ្យមគឺ ១ ២១១ដុល្លារ ប៉ុន្តែម្ចាស់រថយន្ត BMW 750Li ត្រូវចំណាយដល់ ៤ ៤៥៣ដុល្លារ តាមពីក្រោយដោយ Lexus GS450h តម្លៃ ៣ ៦៩៣ដុល្លារ និង Mercedes-Benz E400 តម្លៃ ៣ ៦៨៤ដុល្លារ។

ជាមួយគ្នានេះដែរ ម្ចាស់រថយន្ត BMW M760i xDrive ត្រូវចាយលុយ ៣ ៦៦៩ដុល្លារ ដើម្បីប្តូរអាល់ទែណាទ័រសាកអាគុយ (alternator) ថ្មី តាមពីក្រោយដោយ Porsche Cayenne តម្លៃ ២ ៨១០ដុល្លារ ខណៈពេលដែលតម្លៃជាមធ្យមសម្រាប់រថយន្តទូទៅ ត្រឹមតែ ៨២៥ដុល្លារប៉ុណ្ណោះ។

ដោយឡែក ស្នប់បូមប្រេង (fuel pump) ជាទូទៅមានតម្លៃ ១ ១៣៥ដុល្លារ ប៉ុន្តែម្ចាស់រថយន្ត Lexus IS F និង Lexus LS460 ត្រូវចាយលុយដល់ ៣ ៧០០ដុល្លារ។ ក្នុងនោះផងដែរ អ្វីដែលមិនអាចគេចផុតពីការជួសជុល គឺ ម៉ូទ័របញ្ឆេះឡាន (starter) ដែលជាទូទៅមានតម្លៃត្រឹមតែ ៦៣០ដុល្លារប៉ុណ្ណោះ ប៉ុន្តែម្ចាស់រថយន្ត Audi RS5 ត្រូវចាយលុយ ២ ៧០៨ដុល្លារ និង Mercedes-AMG GL63 តម្លៃ ២ ៦៩៥ដុល្លារ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់