• 2021-02-09 04:41:27
  • ព័ត៌មាន

តម្លៃ Bitcoin ឡើងខ្ពស់មិនធ្លាប់មាន ក្រោយ Tesla ប្រកាសដំណឹងនេះ

  • 2021-02-09 04:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់ Elon Musk បាននិយាយថា ពួកគេបានទិញរូបិយបណ្ណអេឡិចត្រូនិច Bitcoin ប្រមាណ ១,៥ពាន់លានដុល្លារ កាលពី ខែមករា ដើម្បីបម្រើឱ្យការទូទាត់សាច់ប្រាក់របស់ក្រុមហ៊ុននាពេលអនាគត។

ចំនួនទិញដ៏សន្ធឹកសន្ធាប់របស់ Tesla ធ្វើឱ្យតម្លៃរបស់ Bitcoin ឡើងថ្លៃដល់ទៅ ៤៣៦០៤ដុល្លារ គិតត្រឹម ថ្ងៃទី៨ ខែកុម្ភៈ ដោយចំនួនកើនឡើង ដល់ទៅជាង ១ម៉ឺនដុល្លារ គិតពីពីចុង ខែមករា មក ដែលវាបានក្លាយជាតម្លៃដ៏ខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ Bitcoin។

គួរបញ្ជាក់ថាកាលពីសប្ដាហ៍កន្លងទៅ មហាសេដ្ឋី Elon Musk បានបង្ហោះសារមួយលើ Twitter ថា Bitcoin ឈានដល់ដំណាក់កាលទទួលយកយ៉ាងទូលំទូលាយក្នុងចំណោមវិនិយោគិន។ ដូចនេះទាំងសារខាងលើ និងការទិញ Bitcoin យ៉ាងច្រើនពី Tesla បញ្ជាក់ពីគោលជំហរយ៉ាងច្បាស់ថា កំពូលនាយកប្រតិបត្តិបច្ចេកវិទ្យារូបនេះ កំពុងបង្ហាញការគាំទ្ររូបិយបណ្ណអេឡិចត្រូនិច Bitcoin ជាផ្លូវការ។ យ៉ាងណាមិញក៏ជាហេតុធ្វើឱ្យមនុស្សភាគច្រើនសម្រេចធ្វើតាម គឺមានការសម្រុកទិញ Bitcoin ទុកដូចគ្នា ដើម្បីចំណេញពេលរូបបិយបណ្ណនេះឡើងថ្លៃកាន់តែខ្ពស់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ Mean Kosal

មតិយោបល់