• 2021-02-09 02:35:13
  • ព័ត៌មាន

មិនធម្មតា! ពេលដឹងចំណូលរបស់ Babee Gaming រកបានមួយខែៗ

  • 2021-02-09 02:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Babee Gaming ចាប់​ផ្ដើម​ចំណាយ​ពេល​លេង​ហ្គេម​ច្រើន​នៅ​ឆ្នាំ ២០១៧ តែ​មិន​​បាន​ផ្ដោត​សំខាន់​ច្រើន​ឡើយ។ តែ​នៅ​ឆ្នាំ២០២០ កញ្ញា​បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​ហ្គេម​នេះ​ខ្លាំង ឡាយ​នៅ​លើ​ហ្វេស​បុក​នឹង​បាន​ក្លាយ​ជា Streamerមួយ​រូប​កំពុង​មាន​ឈ្មោះ​បោះ​សម្លេង មាន​ហ្វេន​គាំ​ទ្រ​ជា​ច្រើន​នៅ​លើ​ហ្វេស​បុក​នា​ពេល​បច្ចុប្បន្ន។

មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​គ្រួសារ​មិត្តភក្ដិ​បាន​ធ្វើ​ឲ្យ Babee Gaming ​កំពុង​ជោគជ័យ​នៅ​លើ​វិស័យ​ហ្គេម​នេះ នឹង​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ១ ០០០ ទៅ ២ ០០០ដុល្លារ​ក្នុង​មួយ​ខែ។ កញ្ញា​បាន​ប្រាប់​ថា​ចំណូល​ដែល​ទទួល​បាន​នេះ​ភាគ​ច្រើន​បាន​មក​ពីការ​ងារ ធ្វើ​ជា MC ពិសេស​បាន​ពី Sponsor និង​តាម​រយះ​ការ Send Star នៅ​ពេល​ឡាយ​ហ្គេម​ម្ដង​ៗ​ និងមិនទៀងទាត់ឡើយ។​

មាន​ការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន​ឯកជន​មួយ​ក៏​ពិត​មែន​តែ Babee Gaming បាន​បែង​ចែក​ពេល​វេលា​ការ​ឡាយ​ហ្គេម​នេះ​ត្រឹម ២ទៅ ៣ម៉ោង​ប៉ុណ្ណេះ​ក្នុង​មួយ​ថ្ងៃ និង​យក​ពេល​ទំនេរ​ទៅ​រៀន​បន្ថែម និង​មាន​ការ​ក្រៅ​ទៀត​ធ្វើ​ជា​អ្នក​អត្ថាធិប្បាយ​​នៅ​ក្នុង​ការ​ប្រកួត​កីឡា E-Sport ក្នុង​ស្រុក​មួយ​ចំនួន។

បច្ចុប្បន្ន Babee Gaming ​កំពុង​តែ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ជំនាញ​គ្រប់គ្រង ​មាន​ការ​ងារ​ផ្ទាល់​ខ្លួន​ផង​ដែរ។ ការ​ស្រលាញ់​ចូល​ចិត្ត និង​បាន​ចំណាយ​ពេល​ច្រើន​លើ​ការ​លេង​ហ្គេម​នេះ តែ Babeeក៏​មាន​ចំណង​ចណូល​ចិត្ត​ផ្សេង​ដូច​ជា រៀនបន្ថែម។ កញ្ញា​បាន​ប្រាប់​ថា កញ្ញា​មិន​រំពឹង​ធ្វើ​វា​យូរ​ប៉ុណ្ណា​ឡើយ អាច​​បន្ត​វា​ត្រឹម ២ឆ្នាំ​ទៅ​មុន​ទៀត នឹង​ចាប់​ផ្ដើម​ប្រកប​មុខ​របស់​ផ្ទាល់​ខ្លួន​ផ្សេង ក្នុង​ក្ដី​ស្រមៃ​គឺ​ចង​បើក​ហាង​ធ្វើ​ក្រចក​មួយ​នៅ​ថ្ងៃ​មុខ។

ហេតុផង​ដែល​ធ្វើ​ឲ្យ Babee Gaming ​ត្រឹម ២ឆ្នាំ​ទៅ​មុន​ទៀត​នេះ ដោយ​សារ​កញ្ញា​មើល​ឃើញ​ពេល​បច្ចុប្បន្ន​អ្នក​លេង​ហ្គេម​មាន​កាន់​តែ​ច្រើន​ឡើង​ៗ ដូច​នេះ​មិន​យូរ​ទេ​អ្នក​ដែល​ឈរ​លើ​វិស័យ​នេះ​ពី​មុន​មក​នឹង​បាត់​ចំនួន​អ្នក​គាំទ្រ ហើយ​ការ​ងារ​ក៏​ត្រូវ​បាត់​បង់​ទៅ​តាម​និង​ដែរ។ កញ្ញា​បាន​បន្ត​ថា ប្រសិន​បើ ២​ទៅ​៣ឆ្នាំ​ទៅ​មុខ​ទៀត​ខ្លួន​នៅ​មាន​អ្នក​គាំ​ទ្រ​ច្រើន ទទួល​បាន​ការ​ងារ កញ្ញា​នឹង​នៅ​តែ​បន្ត​​អាជីព​មួយ​នេះ​ទៀត៕

អត្ថបទ៖ ម៉េងងី

មតិយោបល់