• 2021-02-09 01:37:10
  • ព័ត៌មាន

កម្មវិធីឆែតរបស់អាមេរិកមួយនេះ កំពុងពេញនិយមខ្លាំងនៅប្រទេសចិន

  • 2021-02-09 01:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Clubhouse ជាកម្មវិធីផ្ញើសារជាសំឡេងមួយដែលកំពុងតែពេញនិយមមួយក្នុងចំណោមប្រជាពលរដ្ឋចិន​ ដោយសារវាជាទីកន្លែងមួយអាចឲ្យគេពិភាក្សាដោយសេរី លើប្រធានបទរសើបដូចជាអំពីច្បាប់សន្តិសុខជាតិទីក្រុងហុងកុង, ជំរំឃុំឃាំងស៊ីនជាំង និងការទាមទារឯករាជ្យភាពរបស់កោះតៃវ៉ាន់ផងដែរ។

កម្មវិធីរបស់សហរដ្ឋអាមេរិចមួយនេះ ចាប់ផ្ដើមដំណើរការកាលពីខែមេសា ឆ្នាំ២០២០ ដែលបង្កើតឡើងដោយលោក Paul Davison និង Rohan Seth ដែលជាអតីតបុគ្គលិករបស់ Google។ Clubhouse ចាប់ផ្ដើមពេញនិយមខ្លាំងក្នុងចំណោមអ្នកវិនិយោគផ្នែកបច្ចេកវិទ្យានៅសហរដ្ឋអាមេរិក ដែលគិតត្រឹម ខែឧសភា ឆ្នាំ២០២០ កម្មវិធីនេះមានអ្នកប្រើប្រាស់ត្រឹម ១៥០០នាក់។

កម្មវិធីនេះកាន់តែពេញនិយមលើពិភពលោកយ៉ាងឆាប់រហ័សបន្ថែមទៀត ខណៈមហាសេដ្ឋី Elon Musk បានធ្វើការបង្ហាញកម្មវិធីនេះកាលពី ថ្ងៃចន្ទ សប្ដាហ៍កន្លងទៅ។

ទោះយ៉ាងណាក៏ដោយកម្មវិធីដែលផ្ដល់ការពិភាក្សាដោយសេរី ឬពិភាក្សាពីទស្សនៈផ្ទុយគ្នាដោយបើកចំហររវាងតំបន់និងតំបន់ ឬប្រទេសនិងប្រទេសនេះ អាចបង្កផលប៉ះពាល់នាពេលអនាគត ព្រោះរដ្ឋាភិបាលក្រុងប៉េកាំង អាចនឹងត្រូវហាមឃាត់កម្មវិធីនេះ ដូចជា Facebook, Twitter និង Google ជាដើម៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ កុសល

មតិយោបល់