• 2021-02-08 09:22:37
  • ព័ត៌មាន

Elon Musk ប្រាប់ត្រង់ៗកុំឲ្យទិញឡាន Tesla នៅពេលរោងចក្រសម្រុកផលិត

  • 2021-02-08 09:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ទល់​នឹង​មួយ​ជា​មួយ​លោក​ Munro ​នា​សប្ដាហ៍​នេះ លោក Elon Musk នាយក​ប្រតិបត្តិ Tesla បាន​ជម្រះ​មន្ទិល​ជុំវិញ​ផលិតកម្ម​របស់​ក្រុមហ៊ុន ហើយ​បាន​ណែនាំ​អំពី​ពេលវេលា​ល្អ​ក្នុង​ការ​ទិញ​រថយន្ត Tesla ថ្មី​ផង​ដែរ។

លោក Elon Musk បាន​ទទួល​ស្គាល់​ថា​គុណភាព​នៃ​ការ​ផលិត​រថយន្ត Tesla ហាក់​បាន​ធ្លាក់​ចុះ​នៅ​ពេល​ដែល Tesla ខិត​ខំ​បង្កើន​ចំនួន​ផលិត ដែល​បាន​ធ្វើ​ឲ្យ​ទឹក​ថ្នាំ​រថយន្ត​មិន​អាច​ស្ងួត​បាន​ស្រួល​បួល​នោះ​ឡើយ។ នាយក​ប្រតិបត្តិ​រូប​នេះ​បាន​ណែនាំ​ថា​ គួរ​តែ​ទិញ​រថយន្ត Tesla នៅ​ពេល​ទើប​ចាប់​ផ្ដើម​ការ​ផលិត ឬ​នៅ​ពេល​ការ​ផលិត​ឈាន​ដល់​កម្រិត​មួយ​ដែល​មាន​ស្ថិរភាព​។

កាល​ពី​ឆ្នាំ​មុន ជា​ពិសេស​នៅ​​អំឡុង​ខែ​ចុង​ក្រោយ Tesla បាន​​ខិតខំ​ខ្លាំង​ក្នុង​ការ​ដឹក​ជញ្ជូន​រថយន្ត​​ឲ្យ​បាន​គ្រប់ ៥០​ម៉ឺន​គ្រឿង​ ដែល​ជា​គោលដៅ​ក្រុមហ៊ុន​បាន​កំណត់។ ប៉ុន្តែ​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ​បាន​ជះ​ផល​អវិជ្ជមាន​ដល់​គុណភាព​នៃ​ការ​ផលិត​ជា​​ខ្លាំង៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់