• 2021-02-08 08:08:30
  • ព័ត៌មាន

ឥទ្ធិពលដំណឹងឡានអគ្គិសនី Apple ធ្វើឲ្យតម្លៃហ៊ុនក្រុមហ៊ុនឡាន២ដាំក្បាលចុះ

  • 2021-02-08 08:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hyundai និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Kia បញ្ជាក់ថាពួកគេមិនបានពិភាក្សាជាមួយ Apple ទាក់ទងនឹងការផលិតរថយន្តអគ្គិសនី និងរថយន្តអាចបើកបើកបរដោយខ្លួនឯងនោះទេ នេះបើយោងទៅតាមសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃនេះ។

មិនបានពិភាក្សានឹង Apple ប៉ុន្ដែក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ពួកគេកំពុងតែពិភាក្សាគ្នាជាមួយក្រុមហ៊ុនដទៃទៀតជាច្រើន អំពីគម្រោងផលិតរថយន្តអគ្គិសនី។ យ៉ាងណាក៏ដោយ ដំណឹងបង្ហាញពីការភាពមិនច្បាស់លាស់នៃដៃគូវិនិយោគរវាងគ្នានឹងគ្នា ធ្វើឱ្យភាគហ៊ុនរបស់ Hyundai មានការធ្លាក់ចុះ ៨,៤% និងភាគហ៊ុនរបស់ Kia ធ្លាក់ចុះដល់ទៅ ១៥,៣% ឯណោះ។

កន្លងមក Hyundai ធ្លាប់បញ្ជាក់លើ Twitter ជាផ្លូវការម្ដងមកហើយថា គេកំពុងពិភាក្សានឹង Apple អំពីគម្រោងមួយនេះ គ្រាន់តែមិនទាន់មានសេចក្ដីសម្រេចណាមួយនៅឡើយ។ ចំណុចទាំងនេះធ្វើឱ្យ Apple នៅតែមិនទាន់មានដៃគូសហការណ៍ច្បាស់លាស់នៅឡើយលើគម្រោងរថយន្តអគ្គិសនីរបស់ខ្លួន។

គួរបញ្ជាក់ផងដែរកាលពីថ្មីៗនេះក៏លេចដំណឹងចចាមអារាមថា Apple កំពុងដាក់លុយវិនិយោគប្រមាណ ៣,៦ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Kia និងជិតឈានដល់ចុះកិច្ចព្រមព្រៀងគ្នាក្នុងខែនេះទៀតផង។ បន្ថែមលើសពីនេះ យោងតាមកាសែត Nikkei របស់ជប៉ុន គឺថា Apple កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តយ៉ាងហោចណាស់ចំនួន ៦ សម្រាប់ការផលិតរថយន្តដែលបើកបរដោយអគ្គិសនី និងបើកបរដោយខ្លួនឯង៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

មតិយោបល់