• 2021-02-08 04:08:55
  • ព័ត៌មាន

អេមណាស់! Toyota ចេញភីកអាប់ តទល់ Ranger Raptor តម្លៃតែជាង ២ម៉ឺនដុល្លារ

  • 2021-02-08 04:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hilux គឺជារថយន្តភីកអាប់ដ៏ល្បីល្បាញបំផុតមួយ ហើយក៏មានចំនួនអ្នកប្រើប្រាស់រាប់លាននាក់ដែរនៅជុំវិញពិភពលោក។

ថ្មីៗនេះ ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Hilux Arctic Trucks AT35 ដែលទទួលបានការអាប់ដេតជាច្រើនលើសពី ម៉ូដែល Hilux ធម្មតា ដូចជា សាក់ស៊ី, ប្រព័ន្ធជើងក្រោម, ប្រព័ន្ធចង្កូត និងរូបរាងផងដែរ។

ជាមួយគ្នានេះដែរ កម្ពស់បាតក្រោមរបស់វាបានកល់ឡើង ២,៦អ៊ីញ ព្រមទាំងប្រើយ៉ាន់ ១៧អ៊ីញ លើសម្បកកង់ ៣៥អ៊ីញ ដើម្បីជួយឲ្យវាកាន់តែងាយស្រួលបើកបរនៅលើផ្លូវលំបាក។

ភីកអាប់នេះត្រូវបានផលិតឡើងរវាងក្រុមហ៊ុន Toyota និង Arctic Trucks ដែលបានចាប់ដៃគូសហការណ៍គ្នាអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ វាត្រូវបានផលិតផ្អែកតាមម៉ូដែល Hilux Invincible X Double Cab ជំនាន់ចុងក្រោយបង្អស់។

រថយន្ត Toyota Hilux Arctic Trucks AT35 នេះបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៥ ០០០ដុល្លារ សម្រាប់ទីផ្សារបរទេស៕

អត្ថបទ៖ សេង ឡុង

មតិយោបល់