• 2021-02-04 08:29:29
  • ព័ត៌មាន

មានតែ OnePlus មួយគត់ចេញពណ៌បៃតង ខណៈក្រុមហ៊ុនទូរសព្ទផ្សេងក្រហមទាំងអស់

  • 2021-02-04 08:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០២០ គឺ​ជា​ឆ្នាំ​ដ៏​លំបាក​មួយ ហើយ​ទីផ្សារ​ស្មាតហ្វូន​នៅ​សហរដ្ឋអាមេរិក​ក៏​រង​ការ​ប៉ះ​ទង្គិច​​គួរ​សម​ដែរ។ យ៉ាងណាក្ដី​មាន​​ក្រុមហ៊ុន​ទូរសព្ទ​មួយ ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៅ​ឆ្នាំ ២០២០ លើ​ទីផ្សារ​សហរដ្ឋអាមេរិក។

ផ្អែក​តាម​ទិន្នន័យ​របស់ Counterpoint Research បាន​ឲ្យ​ដឹង​ថា OnePlus គឺ​ជា​ម៉ាក​ស្មាតហ្វូន​ធំ​តែ​មួយ​គត់​ដែល​មាន​កំណើន​ចំនួន​លក់​​​ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន​កំណើន​រហូត​ដល់ ១៦៣%។ ចំណែក Apple និង Samsung មាន​លទ្ធផល​អវិជ្ជមាន​ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មួយ​​​ថយ​ចុះ ៣% និង​មួយ​ទៀត​ថយ​ចុះ ៥%។

Counterpoint បាន​កត់​សម្គាល់​ថា​កំណើន​របស់ OnePlus គឺ​ដោយ​សារ​តែ​​មាន​ប្រព័ន្ធ​ចែក​ចាយ​ស្មាតហ្វូន​កាន់​តែ​ទូលំទូលាយ​ជាង​មុន ដោយ​​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរសព្ទ​ធំៗ​បី​នៅ​អាមេរិក (T-Mobile, Sprint និង Verizon) សុទ្ធ​តែ​ជា​ដៃ​គូ​របស់ OnePlus នា​ពេល​បច្ចុប្បន្ន​នេះ៕​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់