• 2021-02-04 02:16:58
  • ព័ត៌មាន

ភ្ញាក់ផ្អើលនឹងលទ្ធផលតេស្តសមត្ថភាពកាន់ថ្មរវាង S21 Ultra ប្រើឈីប Exynos និង Snapdragon

  • 2021-02-04 02:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ Samsung ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​​ស្មាតហ្វូន Flagship ភាគ​ច្រើន​របស់​ Samsung គឺ​តែង​មាន​ប្រើ​ប្រាស់​បន្ទះឈីប​ពីរ​ប្រភេទ​សម្រាប់​លក់​លើ​ទីផ្សារ​ផ្សេងៗ​គ្នា​​ដែល​មាន​បន្ទះ​ឈីប Snapdragon និង​ឈីប Exynos ដែល​ជា​ឈីប​ផលិត​ដោយ Samsung។

កន្លង​មក​ឈីប Exynos តែង​តែ​ទទួល​បាន​ការ​រិះគន់​ពី​អ្នក​ប្រើ​ប្រាស់​ដោយ​សារ​សមត្ថភាព​របស់​វា​មិន​អាច​ប្រៀប​នឹង​ឈីប Snapdragon បាន ទាំង​លើ​​ល្បឿន និង​លើ​សមត្ថភាព​កាន់​ថ្ម រហូត​ដល់​មាន​ការ​ដាក់​ញត្តិ​សុំ​ឲ្យ Samsung ឈប់​ប្រើ​ឈីប Exynos។

យ៉ាងណាក្ដី​មក​ដល់​ជំនាន់ Galaxy S21 ក្រុមហ៊ុន Samsung នៅ​តែ​បន្ត​ប្រើ​ឈីប​ពីរ​ប្រភេទ​ ដែល​មួយ​ជា​ប្រភេទ Exynos 2100 និង​មួយ​ទៀត​ជា​ប្រភេទ Snapdragon 888។ ការ​ធ្វើ​តេស្ត​វាស់​វែង​លើ​សមត្ថភាព CPU និង GPU របស់​ឈីប Exynos ថ្មី​នេះ​បាន​បង្ហាញ​ថា​​វា​មាន​សមត្ថភាព​អាច​ប្រៀប​ផ្ទឹម​នឹង​ឈីប​ជំនាន់​ចុង​ក្រោយ​របស់ Qualcomm ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​វា​អាច​កាន់​ថ្ម​បាន​ប្រសើរ​ជាង​មុន​ឬ​យ៉ាង​ណា​នោះ​ទេ។

ពេល​នេះ​ការ​ប្រៀប​ធៀប​សមត្ថភាព​កាន់​ថ្ម​រវាង​ Galaxy S21 Ultra ប្រើ​ឈីប Exynos 2100 និង Galaxy S21 Ultra ប្រើ​ឈីប Snapdragon 888 ត្រូវ​បាន​​បញ្ចេញ​ឡើង​លើ​បណ្ដាញ YouTube ក្រោយ​ពី​ស្មាតហ្វូន​នេះ​បាន​ចេញ​លក់​លើ​ទីផ្សារ​ជា​ផ្លូវ​ការ។

បើ​តាម​ការ​ធ្វើ​តេស្ត​របស់​គណនី​ឈ្មោះ​ថា Golden Reviewer បាន​បង្ហាញ​​លទ្ធផល​មួយ​ដ៏​ភ្ញាក់ផ្អើល ដោយ​ទី​បំផុត​ទៅ​ឈីប Exynos របស់ Samsung អាច​ប្រៀប​ផ្ទឹម​នឹង​ឈីប​ Snapdragon របស់ Qualcomm ទាំង​លើ​​ល្បឿន​ដំណើរ​ការ​ និង​លើ​សមត្ថភាព​កាន់​ថ្ម។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​​​​​

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់