• 2021-02-04 01:47:54
  • ហាងឆេងផលិតផល

ស្ងាត់ៗ! Motorola Razr ស៊េរីថ្មីលក់នៅខ្មែរ ធ្លាក់ថ្លៃនៅជាង ១ពាន់ដុល្លារ

  • 2021-02-04 01:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Motorola Razr ឆ្នាំ២០២០ ទូរសព្ទ​ដែល​បាន​បាត់​មុខ​ពី​ទីផ្សារ​ជា​ច្រើន​ឆ្នាំ នឹង​បាន​ត្រឡប់​​មកវិញ​ជា​មួយ​រូប​រាង​ស្រដៀង​មុន តែ​បាន​អាប់ដេត​នៅ​ផ្នែក​អេក្រង់​ពេញទំហំ ៦,២អ៊ីញ និង​ផ្នែក​ខាង​ក្រៅ​មាន​ទំហំ ២,៧អ៊ីញ រួម​ជា​មួយ​បច្ចេកវិទ្យា 5G ផង​ដែរ។​

ទូរសព្ទ​ម៉ូដែល​ Razr ដ៏​ល្បី​ល្បាញ​របស់ Motorola បាន​វិល​ត្រឡប់​មក​វិញ​ក្នុង​នាម​ជា​ស្មាតហ្វូន​ Android ដែល​អេក្រង់​របស់​វា​អាច​បត់​បាន​ជា​ពីរ។ Motorola Razr ស៊េរី​ថ្មី​នេះ​នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​ដដែល និង​បាន​​ប្ដូរ​មកប្រើ​បន្ទះ​ឈីប Snapdragon 710,និង​ដំណើរ​ការ​ដោយ​ Android 9 Pie។

ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេសកម្ពុជា​ដំបូង​មាន​ត​ម្លៃ​ក្បែរ ៣ពាន់​ដុល្លារ បាន​ធ្វើ​ឲ្យ​អ្នក​ទន្ទឹង​ចាំ​មើល​​លាន់មាត់​គ្រប់​គ្នា។ តាម​ប្រភពពីហាង សុខលី Motorola Razr ស៊េរីថ្មី​នេះ​ធ្លាក់នៅសល់​តម្លៃ​ប្រមាណជា ១ ៥៩៩ដុល្លារ និង​ម៉ូដែល​មួយ​ទឹក​មាន​តម្លៃប្រមាណជា ១ ២០០ដុល្លារ មាន​ទំហំ RAM ទំហំ ៨GB, អង្គ​ផ្ទុក ២៥៦GB។

បើ​និយាយ​ពី​ប្រ​ព័ន្ធ​កាមេរ៉ា​របស់​វា​វិញ ផ្នែក​កាមេរ៉ា​មេមាន​ទំហំ ១៦ MP ដែល​មាន​នូវ​មុខងារ Night Vision, កាមេរ៉ា​ខាង​ក្នុង​ទំហំ ៥MP, ប្រើ​រន្ធ USB-C, មាន​ eSIM និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់