• 2021-02-03 16:54:02
  • ព័ត៌មាន

ក្តៅៗ! Ford ប្រកាសចេញ F-150 Raptor ឆ្នាំ២០២១ ផ្លូវការ អាចផ្តួលគូប្រជែងដួលរាប (វីដេអូ)

  • 2021-02-03 16:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្តភីកអាប់ F-150 Raptor ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ហើយអះអាងថា វាកាន់តែមានសមត្ថភាព Off-road ខ្លាំងជាងមុនទៅទៀត។ រថយន្ត Ford F-150 Raptor បានក្លាយជានិមិត្តសញ្ញា និងទទួលបានការពេញនិយមយ៉ាងខ្លាំង ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ។

F-150 Raptor ជំនាន់ទី៣ នេះ បំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៣,៥លីត្រ Ecoboost ទំហំ ៦ស៊ីឡាំង ដែលទទួលបានការអាប់ដេតបន្ថែម ប៉ុន្តែ Ford មិនទាន់បានប្រកាសពីកម្លាំងសេះរបស់វាឡើយ តែឲ្យដឹងថាមិនខុសគ្នាប៉ុន្មាននោះទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Ford បានបញ្ជាក់ថានឹងចេញ F-150 Raptor R ដែលបំពាក់ម់ាស៊ីន V8 ដើម្បីប្រជែងជាមួយ RAM 1500 TRX។ គួរឲ្យដឹងដែរថា រថយន្ត F-150 Raptor R ទំនងជាខ្ចីម៉ាស៊ីនពីរថយន្ត Ford Mustang Shelby GT500 គឺ ម៉ាស៊ីន Supercharged ចំណុះ ៥,០លីត្រ Predator V8 មានកម្លាំង ៧៦០សេះ។

ទោះជាយ៉ាងណាក៏ដោយ F-150 Raptor ឆ្នាំ២០២១ ថ្មី នឹងដំណើរការជាមួយប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ ព្រមទាំងមុខងារ electronic locking rear differential មកស្តង់ដារតែម្តង។

អ្វីដែលពិសេសនោះគឺ ភីកអាប់នេះបានបំពាក់បច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីជួយដល់ការបើកបរ Off-road ដោយក្នុងនោះមានប្រព័ន្ Terrain Management System ថ្មី ជាមួយមុខងារបើកបរ ៧ម៉ូដ គឺ Slippery, Tow/Haul, Sport, Normal, Off-Road, Baja និង Rock Crawl បូករួមទាំងមុខងារពិសេសថ្មីមួយទៀតហៅថា Trail 1-Pedal Drive ដែលជួយក្នុងស្ថានភាព Off-road ពិបាកៗបំផុត។

ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃរថយន្តភីកអាប់ ក្រុមហ៊ុន Ford បានផ្តល់ជម្រើសសម្បកកង់ ទំហំ ៣៥ និង ៣៧អ៊ីញ ចេញពីរោងចក្រ ដែលធំបំផុតសម្រាប់ភីកអាប់ខ្នាតធំ ប្រភេទ light-duty។ ចំពោះសម្បកកង់ទំហំ ៣៧អ៊ីញ នឹងជួយឲ្យវាឈរខ្ពស់ផុតពីដី ១៣,១អ៊ីញ ឬ ៣៣,២សង់ទីម៉ែត្រ កាន់តែងាយស្រួលសម្រាប់ផ្លូវលំបាកៗ។ ចំពោះប្រព័ន្ធជើងក្រោមវិញ F-150 Raptor ឆ្នាំ២០២១ បំពាក់បូម Fox Live Valve ថ្មី ទំហំធំបំផុតមិនធ្លាប់មានលើ Raptor។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Ford មិនទាន់បានប្រកាសពីតម្លៃ និងកាលបរិច្ឆេទចេញលក់ជាផ្លូវការរបស់វានៅឡើយទេ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់