• 2021-02-04 02:15:20
  • ព័ត៌មាន

Apple លេងមែនទែន! ជួលអតីតបុគ្គលិកកំពូលរបស់ Porsche មកកាន់គម្រោងឡានអគ្គិសនី

  • 2021-02-04 02:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានឆ្នាំចុងក្រោយនេះ Apple ត្រូវបានគេដឹងថា បានប្រមូលអ្នកជំនាញផ្នែករថយន្តជាច្រើន ក្នុងបំណងសម្រេចមហិច្ឆតាផលិតរថយន្តអគ្គិសនីរបស់ខ្លួន ហើយកាលពីចុងឆ្នាំមុននេះ ក៏បានជួលលោក Manfred Harrer ដែលជាអតីតថ្នាក់ដឹកនាំផ្នែករចនាតួរថយន្ត និងជាអនុប្រធានក្រុមហ៊ុនរថយន្ត Porsche មកបម្រើការងារតែម្ដង។

យោងទៅតាម Business Insider លោក Manfred Harrer ជាវិស្វករឆ្នើម និងជាម្ចាស់ជើងឯកលាក់មុខម្នាក់នៅ Volkswagen Group ដែលជាសម្ព័ន្ធធំរបស់ Porsche។ វិស្វករឆ្នើមម្នាក់នេះធ្លាប់មានប្រវត្តិធ្វើការនៅក្រុមហ៊ុនល្បីៗដូចជា BMW និង Audi ផងដែរ មុនពេលមកបម្រើការនៅ Volkswagen Group អស់រយៈពេល១៣ឆ្នាំ។

តាមការប្រមែប្រមូលបុគ្គលិកជំនាញផ្នែករថយន្តឥតឈប់ឈរបែបនេះ បញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា គម្រោងផលិតរថយន្តអគ្គិសនីរបស់ Apple កាន់តែមានពន្លឺខ្លាំងឡើងហើយ ស្របពេលលេចដំណឹងថ្មីៗនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិចមួយនេះ គ្រោងបណ្ដាក់ទុនប្រមាណ ៣,៦ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនរថយន្ត Kia ដែលជាបុត្រសម្ព័ន្ធរបស់ Hyundai។ ហើយពួកគេក៏មានឆន្ទៈផលិតរថយន្តឱ្យបាន ១០០០០០គ្រឿង ក្នុងមួយឆ្នាំ ពេលរោងចក្រផលិតចាប់ផ្ដើមដំណើរការ។

យោងតាមប្រភពជាច្រើន មានការរំពឹងទុកថា ឡានអគ្គិសនី Apple នឹងមានវត្តមានឆាប់ៗលើទីផ្សារនា ឆ្នាំ២០២៥ ខាងមុខនេះហើយ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់