- 2021-02-03 03:20:15
- ព័ត៌មាន
Jack Ma បាត់ឈ្មោះពីបញ្ជីសហគ្រិនឈានមុខរបស់ចិន
- 2021-02-03 03:20:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jack Ma បាត់ឈ្មោះពីបញ្ជីសហគ្រិនឈានមុខរបស់ចិន
ចន្លោះមិនឃើញ
ឈ្មោះរបស់ស្ថាបនិក Alibaba Group លោក Jack Ma បានបាត់ពីបញ្ជីសហគ្រិនឈានមុខដែលចេញផ្សាយដោយស្ថាប័នសារព័ត៌មានរដ្ឋចិន។ នេះបង្ហាញថាមហាសេដ្ឋីរូបនេះ កាន់តែមានភាពរកាំរកូសជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
អត្ថបទអំពីសហគ្រិនឈានមុខរបស់ចិនដែលចេញផ្សាយដោយសារព័ត៌មាន Shanghai Securities News មិនឃើញមានឈ្មោះរបស់លោក Jack Ma ប៉ុន្តែមានឈ្មោះលោក Ren Zhengfei ស្ថាបនិក Huawei, លោក Lei Jun ស្ថាបនិក Xiaomi និងលោក Wang Chuanfu ស្ថាបនិក BYD។
អត្ថបទនេះបានចេញផ្សាយនៅថ្ងៃអង្គារ ពេលដែល Alibaba ធ្វើការប្រកាសលទ្ធផលប្រាក់ចំណូលប្រចាំត្រីមាសទី៤ ឆ្នាំ ២០២០។ ទាក់ទងនឹងការបាត់ឈ្មោះស្ថាបនិករបស់ខ្លួន ខាងក្រុមហ៊ុន Alibaba នៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។
គួររំលឹកថាដើមហេតុនៃភាពរកាំរកូសរវាងលោក Jack Ma និងរដ្ឋាភិបាលចិន គឺចាប់ផ្ដើមឡើងកាលពីថ្ងៃទី២៤ ខែតុលា ពេលដែលលោក Jack Ma និយាយរិះគន់លើប្រព័ន្ធនិយតកម្មរបស់ប្រទេសចិន ដែលជាលទ្ធផលនាំឲ្យមានការផ្អាកការដាក់លក់ហ៊ុនជាសាធារណៈរបស់ក្រុមហ៊ុន Ant Group (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba)។
បន្ទាប់ពីការរិះគន់នេះដែរលោក Jack Ma ដែលតែងតែបង្ហាញមុខនៅទីសាធារណៈ បែរជាបាត់មុខពីក្រសែភ្នែកមហាជនរយៈពេលប្រហែល ៣ខែ ដែលនាំឲ្យមានការសង្ស័យលើការបាត់មុខរបស់លោក។ យ៉ាងណាមិញលោក Jack Ma បានបង្ហាញមុខជាថ្មីកាលពីខែមករា តាមរយៈសន្និសីទវីដេអូមួយ៕