• 2021-02-03 03:04:52
  • ព័ត៌មាន

ក្តៅៗ! Nissan ចេញឡានតម្លៃថោកបំផុត ស៊េរីឆ្នាំ២០២១ តែជាង១ម៉ឺនដុល្លារស្តើង

  • 2021-02-03 03:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan ទើបតែបានប្រកាសចេញរថយន្តខ្នាតតូច ម៉ូដែល March ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសម៉ិកស៊ីកូ។

រថយន្តដែលមានអាយុកាល ១១ឆ្នាំ នៅក្នុងប្រទេសម៉ិកស៊ីកូ Nissan March នេះ ទទួលបានការឌីហ្សាញផ្នែកខាងមុខថ្មី ដោយបំពាក់ប៉ាណាមុខ V-motion ធំជាងមុន ជាមួយនឹងចង្កៀងមុខរាងស្រួចៗ និង ពិលកាងបំពាក់លើកាងថ្មីផងដែរ។ ចំពោះផ្នែកខាងក្រោយវិញ វាក៏បានផ្លាស់ប្តូរចង្កៀងក្រោយ និងកាងថ្មី ដែលមើលទៅរឹតតែទាក់ទាញទៀតផង។

ក្រឡេកចូលទៅមើលផ្នែកខាងក្នុងវិញ រថយន្ត Nissan March ឆ្នាំ២០២១ បានអាប់ដេតតាប្លូផ្នែកកណ្តាល ដោយបំពាក់អេក្រង់កម្សាន្តធំជាងមុន ព្រមទាំងប្រើដៃចង្កូតរាងអក្សរ D ថ្មី ផងដែរ។

រថយន្តតូចច្រឡឹងមួយនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០៦សេះ ដំណើរការដោយប្រអប់លេខដៃ ៥វគ្គ ឬ លេខអូតូ ៤វគ្គ និងប្រព័ន្ធប៉ុងមួយវិលកង់មុខ FWD។ បន្ថែមពីនេះ វាក៏មានបំពាក់ពោងសុវត្ថិភាពចំនួន ៦គ្រាប់, មុខងារដាស់តឿនឲ្យពាក់ខ្សែក្រវាត់, ហ្វ្រាំង ABS, EBD និង BA ជាដើម។

Nissan March ឆ្នាំ២០២១ ចែកចេញជា ៣ ម៉ូដែល គឺ March Sense តម្លៃចាប់ពី ១០ ៧៩០ដុល្លារ, March Advance តម្លៃចាប់ពី ១២ ២៦០ដុល្លារ និង March Exclusive តម្លៃចាប់ពី ១៣ ៨៩០ដុល្លារ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់