• 2021-02-03 01:20:45
  • ព័ត៌មាន

S21 Ultra ប៉ះ 12 Pro Max សាកល្បងទម្លាក់ មានមួយបែកអេក្រង់ តាំងពីជុំដំបូង

  • 2021-02-03 01:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Galaxy S21 Ultra និង iPhone 12 Pro Max សុទ្ធតែជាស្មាតហ្វូនកំពូលប្រចាំក្រុមហ៊ុនរវាង Samsung និង Apple ដែលសុទ្ធតែបំពាក់បច្ចេកវិទ្យាខ្ពស់ចុងក្រោយ និងមានមុខការពាររឹងមាំរៀងៗខ្លួន។

ដើម្បីសាកល្បងភាពធន់ PhoneBuff បានបង្ហាញពីការទម្លាក់សាកល្បងស្មាតហ្វូនទាំងពីរលើផ្ទាំងថ្ម ដោយឆ្លងកាត់ការសាកល្បងជាច្រើនដំណាក់កាលទាំងផ្នែកខ្នង អេក្រង់ និងគែមរបស់ស្មាតហ្វូន។

គួរដឹងថាសមត្ថភាពធន់លើតួខ្លួនរបស់ S21 Ultra គឺបំពាក់ដោយកញ្ចក់មុខក្រោយរឹងមាំប្រភេទ Gorilla Glass Victus និងមានស៊ុមព័ទ្ធជុំវិញជាអាលុយមីញ៉ូម រីឯ 12 Pro Max វិញកញ្ចក់មុខក្រោយរបស់វាជាប្រភេទ Gorilla Glass និងមានស៊ុមព័ទ្ធជុំវិញជា ដែលអ៊ីណុក។

ដូចនេះសូមទស្សនាវីដេអូ ដើម្បីជ្រាបច្បាស់ពីភាពធន់ស្មាតហ្វូនទាំងពីរ៖

អត្ថបទ៖ កុសល

មតិយោបល់