• 2021-02-02 06:33:53
  • ព័ត៌មាន

Elon Musk អះអាងថាអាចធ្វើឲ្យសត្វស្វាអាចបញ្ជាហ្គេមដោយប្រើខួរក្បាលបាន

  • 2021-02-02 06:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Elon Musk បាន​អះអាង​ថា​ Startup ឈ្មោះ​ថា Neuralink របស់​ខ្លួន បាន​ត​ភ្ជាប់​ដុំ​ឈីប​ទៅ​កាន់​ខួរ​ក្បាល​របស់​សត្វ​ស្វា​បាន​សម្រេច​ ដែល​​អាច​ឲ្យ​សត្វ​ស្វា​នេះ​លេង​វីដេអូ​ហ្គេម​​ដោយ​ប្រើ​ខួរ​ក្បាល​បាន។

​លោក Elon Musk និយាយ​​ផង​ដែរ​ថា​ Neuralink កំពុង​អភិវឌ្ឍន៍​ការ​​ដុំ​ឈីប​សម្រាប់​ដាក់​ចូល​ខួរ​ក្បាល​មនុស្ស ដែល​ឲ្យ​មនុស្ស​​ពិការ​ដង​ខ្លួន​អាច​បញ្ជា​ឧបករណ៍​នានា​ដោយ​ប្រើ​ការ​គិត​របស់​ពួក​គេ។

​លោក​បាន​បន្ថែម​ថា​បច្ចេកវិទ្យា​នេះ​ក៏​អាច​ឲ្យ​មនុស្ស​ធ្វើ​ការ​ទំនាក់ទំនង​គ្នា​ដោយ​បញ្ជា​តាម​ខួរ​ក្បាល​ ឬ​អាច​រក្សា​ទុក​​ការ​ចង​ចាំ​នៃ​ខួរ​ក្បាល​មនុស្ស​ ដែល​ការ​ចង​ចាំ​នោះ​អាច​ចម្លង​ចូល​ទៅ​ក្នុង​ខ្លួន​ប្រាណ​ដទៃ​ទៀត​ ឬ​ចូល​ទៅ​ក្នុង​រ៉ូបូត​ ពេល​ដែល​​​​មនុស្ស​បាត់បង់​ជីវិត​ទៅ​ ។

​ការ​លើក​ឡើង​អំពី Neuralink នេះ​បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី​កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​រៀប​ចំ​ឡើង​ដោយ Clubhouse។ ពេល​នោះ​ដែរ មហាសេដ្ឋី​រូប​នេះ​ក៏​បាន​​ឲ្យ​ដឹង​ថា​ Neuralink បាន​សាក​ល្បង​ជោគជ័យ​លើ​ការ​បំពាក់​ឈីប ដោះ​ឈីប និង​ដាក់​បញ្ចូល​ឈីប​ជា​ថ្មី​ក្នុង​ខួរ​ក្បាល​របស់​សត្វ​មាន​ជីវិត​ដូច​ជា​​សត្វ​ជ្រូក និង​សត្វ​ស្វា៕

ប្រភព៖ thenextweb ប្រែ​សម្រួល៖ សុខហេង

មតិយោបល់