• 2021-02-02 02:42:31
  • ផលិតផលថ្មី

បាត់យូរ! លេចចេញម៉ូតូ Lambretta ស៊េរី២០២១ លក់នៅខ្មែរ នេះតម្លៃវា

  • 2021-02-02 02:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lambretta គឺជាឈ្មោះយីហោរបស់ម៉ូតូ​មួយ​ដែល​ធ្លាប់​មាន​ភាព​ល្បី​ល្បាញ​នៅ​កម្ពុជា វាត្រូវបានផលិតដំបូងនៅប្រទេសអ៊ីតាលី។ ឈ្មោះនេះបានមកពីពាក្យថា Lambrate ជាយក្រុងនៃទីក្រុង Milan ដែលមានឈ្មោះតាមទន្លេដែលហូរកាត់តំបន់នោះនិងទីតាំងរោងចក្រ។

ម៉ូតូ​ដែល​មាន​រាង​តូច​ច្រឡឹង​ដែល​គ្រប់​គ្នា​សឹង​តែ​ភ្លេច​​ឈ្មោះ ក្រោយ​ពេល​បាត់​វត្តមាន​ពី​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ច្រើន​ឆ្នាំ​។ ថ្មី​ៗ​​ក៏​​​​មាន​ឃើញ​ប្រភព​ពី​​ហាង​លក់​ម៉ូតូ​ក្នុង​ស្រុក​មួយ​បាន​បង្ហាញ​​វត្ត​មាន​របស់ Lambretta ស៊េរី​ថ្មី​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​​ជា​មួយ​រូប​រាង​ដ៏​ទាក់​ទាញ​របស់​វា ជា​មួយ​ការ​រចនា​ថ្មី​ជា​ច្រើន កាន់​តែ​​មាន​ភាព​ទំនើប​និង​ទាន់​សម័យ​ជា​មុន។

ជា​មួយ​វត្តមាន​ម៉ូតូ​ដែល​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​នេះ តាម​ប្រភព​ពី​ហាង 90s Custom បាន​បង្ហាញ​ពី​ម៉ូតូ Lambretta ស៊េរីឆ្នាំ ២០២១ លក់​នៅ​កម្ពុជា​ដែល​មាន​ជម្រើស​កម្លាំង​ម៉ាស៊ីនពីរ​គឺ កម្លាំង ១២៥សេសេ មាន​តម្លៃ​ប្រមាណជា ៣ ៦៥០ដុល្លារ និង​កម្លាំង​ម៉ាស៊ីន ១៦៩សេសេ មាន​តម្លៃប្រមាណជា ៣ ៩៥០ដុល្លារ

រូបភាព៖ 90s Custom

អត្ថបទ៖ ម៉េងងី

មតិយោបល់