• 2021-02-01 03:33:09
  • ព័ត៌មាន

នៅស្រុកកំណើតម្លៃជិត៣ម៉ឺនដុល្លារ មកដល់សិង្ហបុរីតម្លៃហក់ឡើង ១២ម៉ឺនដុល្លារ

  • 2021-02-01 03:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​បាន​ចេញ​លក់​​ក្នុង​ទីផ្សារ​ប្រទេស​​ជប៉ុន​អស់​មួយ​រយៈ​រួច​មក នា​ពេល​នេះ Toyota ចាប់​ផ្ដើម​បញ្ចេញ​លក់​រថយន្ត​ Toyota Harrier ស៊េរី​ឆ្នាំ ២០២១ នៅ​ទីផ្សារ​អាស៊ីអាគ្នេយ៍​ដោយ​ចាប់​ផ្ដើម​ដំបូង​ពី​ប្រទេស​សិង្ហបុរី ហើយ​អាច​ប្រទេស​ម៉ាឡេស៊ី​អាច​ជា​ទីផ្សារ​បន្ទាប់។

Toyota Harrier ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​រចនាបថ​រូបរាង​ថ្មី​ទាំង​ស្រុង ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​បំផុត​នៅ​ប្រទេស​ជប៉ុន រហូត​ដល់​អតិថិជន​ដែល​កុម្ម៉ង់​ទិញ​ត្រូវ​ធ្វើ​ការ​រង់ចាំ​ជា​ច្រើន​ខែ។ នៅ​ជប៉ុន​រថយន្ត​នេះ​គឺ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ២៨ ៥៥០ដុល្លារ រហូត​ដល់​​ប្រមាណ ៤៨ ១៤០ដុល្លារ ដែល​ជា​តម្លៃ​ខ្ពស់​ជាង​គេ។

សម្រាប់​រថយន្ត​ដែល​ដាក់​លក់​នៅ​សិង្ហបុរី​គឺ​មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ មួយ​គឺ​ Toyota Harrier Elegance និង​មួយ​ទៀត​ជា Hybrid Luxury។ ប្រភេទ Elegance គឺ​មាន​តម្លៃ​​ប្រមាណ ១២១ ១០០ដុល្លារ ហើយ​ប្រភេទ Hybrid Luxury វិញ​មាន​តម្លៃ​ប្រមាណ​ ១៣០ ៨៨០ដុល្លារ។

ប្រភេទ Elegance គឺ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ ២,០លីត្រ ៤ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង​បាន​ ១៦៩សេះ ជា​មួយ​ប្រអប់​លេខ​ប្រភេទ CVT។ ចំណែក​ប្រភេទ Hybrid Luxury មាន​ប្រើ​ម៉ាស៊ីន​ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង អម​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ​ ដែល​ផលិត​កម្លាំង​សរុប​បាន​ ២១៥សេះ និង​ប្រើ​ប្រាស់​ប្រអប់​លេខ e-CVT៕​

ប្រភព៖ Xehay ប្រែ​សម្រួល៖ សុខហេង

មតិយោបល់