• 2021-02-01 01:48:07
  • ព័ត៌មាន

មើលតួលេខបានដឹងថា LG ដូចដុតលុយចោលទទេៗ

  • 2021-02-01 01:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងទៅថ្មីៗនេះ ការពិចារណាដកខ្លួនចេញពីឧស្សាហកម្មស្មាតហ្វូនរបស់ក្រុមហ៊ុនផលិតទូរសព្ទកូរ៉េខាងត្បូង LG បាន​ក្លាយ​ជា​ប្រធានបទ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ហើយ​ហេតុផល​ដ៏​ច្បាស់​លាស់​មួយ​នៃ​ការ​ពិចារណា​នេះ​គឺ​ដោយ​សារ​ LG Mobile ខំ​ធ្វើ​ប្រតិបត្តិការ​ទាំង​ខាត​បង់​ទឹក​ប្រាក់។

​បើ​តាម​​លទ្ធផល​នៃ​ប្រាក់​ចំណូល​ប្រចាំ​ត្រីមាស​ទី​៤ ឆ្នាំ ២០២០ និង​លទ្ធផល​ពេញ​មួយ​ឆ្នាំ ២០២០ ដែល LG Mobile ទើប​បាន​ចេញ​ផ្សាយ បាន​បង្ហាញ​ថា​អាជីវកម្ម​ស្មាតហ្វូន​របស់ LG មាន​ការ​ខាត​បង់​ទឹក​ប្រាក់​ប្រមាណ ៧៥០,៦៣លានដុល្លារ ក្នុង​ពេញ​មួយ​ឆ្នាំ ២០២០។

គ្រាន់​តែ​ការ​ខាត​បង់​នៅ​ត្រីមាស​ទី​៤ (ចាប់​ពី​ខែ​តុលា ដល់​ខែ​ធ្នូ) ឃើញ​ថា LG Mobile បាន​ខាត​បង់​ទឹក​ប្រាក់​រហូត​ដល់​ប្រមាណ ២២២លានដុល្លារ ដែល​ជា​ការ​ខាត​បង់​ជាប់​គ្នា​ចំនួន ២៣ត្រីមាស​ហើយ។

ត្បិត​ថា​មាន​បញ្ហា​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​មែន ប៉ុន្តែ LG ជឿជាក់​ថា​ការ​រីក​ចម្រើន​នៃ​សេវា 5G នឹង​នាំ​ឲ្យ​មាន​តម្រូវ​ការ​ច្រើន​​លើ​ស្មាតហ្វូន​របស់​ខ្លួន ដែល LG រំពឹង​ថា​អាច​នឹង​​វិល​ត្រឡប់​ទៅ​កាន់​ស្ថានភាព​មុន​ពេល​ផ្ទុះ​កូវីដ​១៩ នៅ​ក្នុង​ឆ្នាំ ២០២១ នេះ។

របាយការណ៍​ក៏​មាន​ការ​បញ្ជាក់​ផង​ដែរ​ថា LG នឹង​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ទិសដៅ​នៃ​អាជីវកម្ម​ស្មាតហ្វូន​របស់​ខ្លួន ហើយ​នឹង​ចែក​រំលែក​អំពី​​ទិសដៅ​អាជីវកម្ម​នៅ​ពេល​មាន​ការ​កំណត់​រួច​រាល់៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់