• 2021-01-29 09:10:11
  • ព័ត៌មាន

​LG ​បណ្ដុះ​បណ្តាល​ជំនាញ​បច្ចេកទេស​ដំឡើង​ម៉ាស៊ីន​ត្រជាក់ ជូន​ដល់​ក្រុម​ជាង​អ្នក​ជំនាញ

  • 2021-01-29 09:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន LG Electronic និង ក្រុមជីហ្គៀ គ្រុប ( GGear Group ) បានរៀបចំសិក្ខាសាលាអំពីការពង្រឹងជំនាញបន្ថែមលើបច្ចេកទេសក្នុងការដំឡើងម៉ាស៊ីនត្រជាក់ LG ជូនដល់ក្រុមជាងអ្នកជំនាញដំឡើងម៉ាស៊ីនត្រជាក់តាមតំបន់នីមួយៗផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញដែលមានការចូលរួមប្រមាណជាង 100 នាក់។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីបច្ចេកវិទ្យាថ្មីៗ របស់ម៉ាស៊ីនត្រជាក់ ព្រមទាំងបច្ចេកទេសដំឡើងអោយត្រឹមត្រូវតាមស្ដង់ដារ និងការផ្ដល់សេវាកម្មជូនអតិថិជនប្រកបដោយជំនាញ និង វិជ្ជាជីវៈ ។ ជាពិសេសចែករំលែកនូវបទពិសោធន៏ដែលក្រុមជាងជំនាញទាំងអស់កំពុងតែជួបប្រទះជាមួយបញ្ហក្នុងពេលការដំឡើងម៉ាស៊ីនត្រជាក់នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន LG Electronic និង ក្រុមហ៊ុនជីហ្គៀ គ្រុប ( GGear Group ) នឹងបង្កើតវគ្គបណ្តុះបណ្ដាលជំនាញបន្ថែមក្នុងការដំឡើងម៉ាស៊ីនត្រជាក់ជូនដល់ក្រុមជាងអ្នកជំនាញដំឡើងម៉ាស៊ីនអោយបានច្រើនតាមដែលអាចធ្វើទៅបានគ្រប់ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា៕

មតិយោបល់