• 2021-01-30 02:00:00
  • ព័ត៌មាន

ម៉ោះ! ទំនេរៗសាកទឹកដៃជាមួយហ្គេម២នេះ បើបានពិន្ទុច្រើនជាងគេ ត្រៀមខ្លួនបើករង្វាន់!

  • 2021-01-30 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Games.sabay.comគឺជា Platform (ទីតាំង) សម្រាប់លេងហ្គេមថ្មីមួយ ដែលទើបតែដាក់ដំណើរការជាផ្លូវការកាលពីថ្មីៗនេះ ដែលក្នុងនោះមានផ្ដល់ជម្រើសហ្គេមដែលងាយស្រួលលេងជាច្រើន ហើយដែលសំខាន់មានការប្រកួតលេងយកពិន្ទុខ្ពស់ជាងគេដើម្បីឈ្នះនូវរង្វាន់ជាច្រើនទៀតផង។

សប្ដាហ៍នេះមានហ្គេមចំនួនពីរដែលមានអ្នកចូលរួមប្រកួតលេងច្រើនជាងគេគឺហ្គេម Yeti Sensation ជាហ្គេមរត់ប្រមូលយកពិន្ទុ និងហ្គេមមួយទៀតគឺ Panda Sling ដែលជាហ្គេមយោលសត្វខ្លាឃ្មុំផេនដា។

អ្នកដែលអាចលេងយកពិន្ទុបានខ្ពស់ជាងគេពីចាប់ពីចំណាត់ថ្នាក់លេខ១ដល់លេខ១០ នឹងទទួលបានរង្វាន់សំបុត្រកុន 4DX ហើយអ្នកដែលស្ថិតនៅចំណាត់ថ្នាក់លេខ ១១ ដល់លេខ ២៥ នឹងទទួលបានរង្វាន់ជាគូប៉ុងពិសារអាហារនៅភោជនីយដ្ឋាន iFood ដែលមានតម្លៃ ១០ដុល្លារផងដែរ។

ដើម្បីចូលរួមការប្រកួតនេះ គឺគ្រាន់តែចូលទៅកាន់វិបសាយ Games.sabay.com រួចហើយធ្វើការចុះឈ្មោះដោយគ្រាន់តែបំពេញនូវលេខទូរសព្ទរបស់លោកអ្នក។ ពេលបំពេញលេខទូរសព្ទរួចរាល់ អ្នកនឹងទទួលបានសារជាលេខកូដ៦ខ្ទង់ សម្រាប់បញ្ចប់ការចុះឈ្មោះរបស់អ្នក។

នៅត្រង់ទីតាំង Top Tournaments គឺជាកន្លែងបង្ហាញអំពីហ្គេមដែលកំពុងតែមានបើកការប្រកួតប្រជែងគ្នា។ អ្នកអាចចុចលើ Ranking ដើម្បីពិនិត្យមើលលំដាប់ពិន្ទុនៃហ្គេមបាន និងពិនិត្យមើលថាពិន្ទុរបស់អ្នកកំពុងស្ថិតនៅលំដាប់ទីប៉ុន្មានផងដែរ។

បញ្ជាក់ជាថ្មីថានរណាក៏អាចចូលលេងហ្គេមនេះបានដែរ ដោយអាចលេងតាមរយៈទូរសព្ទ, Tablet ឬតាមរយៈកុំព្យូទ័រ ប៉ុន្តែតម្រូវឲ្យមានការចុះឈ្មោះតាមលេខទូរសព្ទទើបអាចចូលលេងបាន។ ដូចនេះកុំខកខាន អាចកម្សាន្តអារម្មណ៍ជាមួយហ្គេមងាយៗ ហើយអាចមានឱកាសឈ្នះរង្វាន់ជាច្រើនទៀតផង៕

អត្ថបទ៖ សុខហេង

មតិយោបល់