• 2021-01-29 06:14:25
  • ព័ត៌មាន

មិនទុកយូរ! Facebook រៀបចំប្ដឹង Apple ភ្លាមៗតែម្ដង

  • 2021-01-29 06:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook កំពុងរៀបចំពាក្យបណ្ដឹងប្រឆាំងនឹង Apple ចំពោះទង្វើប្រកួតប្រជែងដោយមិនស្មោះត្រង់ ទាក់ទងនឹងមុខងារតាមដានទិន្នន័យ App Tracking Transparency និងកម្មវិធី iMessage នេះបើយោងតាមសារព័ត៌មាន The Information។

App Tracking Transparency ជាមុខងារថ្មីត្រៀមបំពាក់លើ iOS 14 អនុញ្ញាតឱ្យអ្នកប្រើចាកចេញពីការតាមដាន តាមរយៈការលោតផ្ទាំងលោតអេក្រង់ស្មាតហ្វូន ឱ្យអ្នកប្រើជ្រើសរើស។ មុខងារមួយនេះ Facebook បានចោទ Apple ថាជាទង្វើអយុត្តិធម៌ ព្រោះវាដំណើរការតែជាមួយកម្មវិធីដទៃ ក្រៅពីកម្មវិធីរបស់ Apple ខ្លួនឯងផ្ទាល់។

ចំពោះបណ្ដឹងមួយទៀត ទាក់ទងនឹងការបដិសេធរបស់ Apple មិនអនុញ្ញាតឱ្យកម្មវិធី Facebook Messenger ក្លាយជា default option ជំនួសឱ្យកម្មវិធី iMessage រាល់ពេលផ្ញើរសារម្ដងៗលើ iPhones and iPads។

ក្រៅពីបណ្ដឹងខ្លួនឯង Facebook ក៏បានរាយការណ៍ថា បានពិចារណាអញ្ជើញក្រុមហ៊ុនផ្សេងទៀតឱ្យចូលរួមប្ដឹងជាមួយខ្លួន។ មួយក្នុងចំណោមក្រុមហ៊ុនដទៃ ទំនងជា Epic Games ដែលត្រៀមចូលរួមប្ដឹងជាមួយ Facebook ព្រោះក្រុមហ៊ុននេះកំពុងមានជម្លោះផ្លូវច្បាប់ស្រាប់ជាមួយ Apple ដោយចាប់តាំងពីហ្គេម Fortnite ត្រូវបានដកចេញពី App Store មកម៉្លេះ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់