• 2021-01-29 03:14:34
  • ព័ត៌មាន

VIVIANJOK3R ទោះរវល់ការងារច្រើន តែបានដាក់កំហិតឡាយ Game ២ឬ៣ម៉ោងក្នុងមួយថ្ងៃ

  • 2021-01-29 03:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​កូន​អ្នក​ភ្នំពេញ កញ្ញា តាំង ហ្កេចណៃ បាន​ចាប់​ផ្ដើម​ចូល​ចិត្ត​លេង​ហ្គេម បានក្លាយជា Streamer នៅដើមឆ្នាំ២០២០។ កញ្ញា​ថា បើនិយាយពីរឿងលេងហ្គេមវិញលេងយូរហើយ តែលេងតែហ្គេមទូរសព្ទទេពីមុន ដល់ពេលក្លាយជា Streamer ក៏លេងគ្រប់ប្រភេទហ្គេមឲ្យតែមើលទៅទំនង និង​អាច​ជា​ហ្គេម​ដែល​ផ្ដល់​ការ​គិត មានភាព​សប្បាយ​រីករាយ។

ក្រៅពីលេងហ្គេម ហ្កេចណៃ ក៏មាន​ការ​ងារ​ជា Freelancer ផ្នែក Digital Marketing & Event នៅ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​មួយ។ ហ្កេចណៃ ដែលអ្នក​លេង​បណ្ដាញ​សង្គម​ហ្វេស​បុក​ជា​ច្រើន​បាន​ស្គាល់​នៅ​ពេល​ឡាយ​ហ្គេម​លេង​ម្ដងៗថា VIVIANJOK3R គឺ​ជា Streamer មួយ​រូប​កំពុង​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ពី​អ្នក​ចូល​ចិត្ត​លេង​ហ្គេម​ផង​ដែរ។

បើ​ទោះ​ជា​រវល់​ជា​មួយ​ការ​ងារ​និង​ឆ្លៀត​ឡាយ​ហ្គេម​ផង​នោះ ហ្កេចណៃ ក៏​នៅ​មានទំនាក់ទំនងល្អជាមួយគ្រួ​សារ បងប្អូន មិត្តភក្ដិធម្មតា។ ហ្កេចណៃ បាន​ប្រាប់​ថា​មាន​​រវល់​ជា​មួយ​ការ​ងារ​ច្រើន តែ​​និយាយ​ពី​ការ​ឡាយ​ហ្គេម​វិញ កញ្ញា​បាន​ដាក់កំហិត​ការ​ឡាយហ្គេម​នេះត្រឹម ២ ឬ៣ម៉ោង​​ប៉ុណ្ណេះ​ក្នុង​មួយ​ថ្ងៃ ហើយទំនេរពីការឡាយ គឺហាត់ប្រាណ ឬក៏រៀបគម្រោងសម្រាប់ Content Creation របស់ខ្លួន​ដែលជាផ្នែកមួយនៃជីវិតដែរ។

ជានិស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រូប​នេះ ក្រៅ​ពី​ជា​អ្នក Streamer ក៏​​មាន​ការ​ងារ​ជាពិធីការនីមួយរូបផងដែរ ជាពិសេសគឺសម្រាប់កម្មវិធីហ្គេម​នេះ​តែ​ម្ដង។ បើ​និយាយ​ពី​ក្ដី​ស្រមៃ​វិញ​ហ្កេចណៃ បាន​ប្រាប់ Sabay ថា​ខ្លួន​មាន​ក្ដីស្រមៃចង់ក្លាយជាពិធីការនី​អាជីពមួយរូបក្នុងវិស័យអេឡិចត្រូនិច។ ឲ្យតែក្នុងមានការប្រកួតកីឡា E-Sport ធំៗក្នុងស្រុកគឺមានខ្លួន​ជាពីធីការនី កញ្ញា ហ្កេចណៃ បន្ថែម។ កញ្ញា​ក៏​មាន​ក្ដីស្រមៃ​មួយ​ទៀត​នៅថ្ងៃអនាគត ​គឺចង់មានហាងកាហ្វេខ្លួនឯងមួយ។

បើនិយាយពីឧបសគ្គឬក៏សម្ពាធវិញ ឆ្លង​តប់​ជា​មួយ Sabay កញ្ញាប្រាប់​ថា​ដូចជាមិនសូវច្រើនទេ គ្រាន់​តែពេលចាប់អាជីពនេះដំបូង យើងលេងមិនសូវខ្លាំងហើយមានគេឌឺដង តែកញ្ញាមិនដែលខ្វល់ទេ ហើយដំបូង ម៉ាក់ ប៉ា របស់​កញ្ញា​ក៏ថាឲ្យដែរ ខ្លាចថាអត់មានរកការងារណាល្អធ្វើ តែពេលឃើញលទ្ធផល ហើយឃើញកញ្ញាទទួលបានការងារផ្សេងដោយសារការ Stream នេះ ក៏គាត់លែងសូវនិយាយ លែងសូវបារម្ភ។

មាន​អាការ​ងារ​ Freelance Digital Marketing ក៏​ពិត​មែន​តែ​បើ​និយាយ​ពី​ចំណងចំណូល​ចិត្ត​វិញ ក្រៅពីលេងហ្គេម គឺ​កញ្ញា​ចូលចិត្តមើលរឿងភាគឬរឿងកុន ឬក៏រៀបចំបន្ទប់។ ងាក​មក​និយាយ​ពី​ចំណូល​វិញ ហ្កេចណៃ ប្រាប់​ថា​បានមកពីការងារ ពិធីការនី និង Freelancer មិនទាន់បានច្រើនទេ។ ចំណែក​ពីខាង Stream ហ្គេមក៏មិនមាន Sponsor អីដែរ តែកញ្ញាបានចំណូលមកពីការ Send Star ពី Viewers របស់ខ្លួនពេលឡាយ បានតាមខែ ជួនកាលបានដល់ ១០០ដុល្លារ ឬក៏ ២ទៅ៣ខែបានបានដល់ ១០០ដុល្លារ​ក៏​មាន។

កញ្ញា តាំង ហ្កេចណៃ បាន​បញ្ជាក់​ថា ហ្គេមមិនមែនថាមិនល្អឬក៏ល្អឥតខ្ចោះទេ តែសំខាន់យើងត្រូវចេះរៀបចំពេលវេលាលេងឲ្យត្រឹមត្រូ​វ។ ហើយបើចង់ធ្វើជា Streamer ត្រូវតែកំណត់គោលដៅឲ្យច្បាស់ ហើយត្រូវច្បាស់ដែរថាខ្លួនឯងចូលចិត្ត កុំគិតថាគេធ្វើទៅឡូយឬក៏សប្បាយ​ចង់ធ្វើតាមដែរ ព្រោះវាសប្បាយមែនតែនៅពីក្រោយដំណើររបស់មនុស្សម្នាក់ៗក៏មានរឿងខុសគ្នាដែរ។

កញ្ញាបន្ថែម បើមិនដាក់ចិត្តដាក់កាយធ្វើទេ ឬក៏ធ្វើដោយការបង្ខំពីមជ្ឍដ្ឋានជុំវិញខ្លួន អ្នកអាចនឹងស្ដាយក្រោយហើយនឹងមិនសប្បាយចិត្តរាល់ពេល Stream ម្ដងៗ។ ហើយសង្ឃឹមថាអ្នកជុំវិញខ្លួនដូចជាគ្រួសារឬមិត្តភក្ដិចូលរួមគាំទ្រដែរ ទោះជាយើងមិនចេះលេងហ្គេមក៏នៅតែអាចគាំទ្រ ដោយ​ការ Share & Like នៅពេល Live ម្ដងៗជាការស្រេចហើយ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់