• 2021-01-29 02:51:44
  • ព័ត៌មាន

កាមេរ៉ារបស់ Xperia 1 II មិនលេចធ្លោលើសស្មាតហ្វូនអាយុ ២ឆ្នាំ

  • 2021-01-29 02:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី Sony Xperia 1 II បាន​ប្រកាស​ចេញ​ជិត​១​ឆ្នាំ​​ DxOMark បាន​​បញ្ចេញ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​​កាមេរ៉ា​របស់​ស្មាតហ្វូន​នេះ ដែល​លទ្ធផល​គឺ​មិន​​​ជា​អស្ចារ្យ​ប៉ុន្មាន​ឡើយ។

ពិន្ទុ​សរុប​ដែល Xperia 1 II ទទួល​បាន​ពី DxOMark គឺ​មាន​ត្រឹម ១១២ពិន្ទុ​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ពី​ក្រោយ​ Galaxy S10+ និង OnePlus 7 Pro ដែល​ជា​ស្មាតហ្វូន​​មាន​អាយុ​កាល​ពីរ​ឆ្នាំ​ទៅ​ហើយ។ ប៉ុន្តែ Xperia 1 II ស្មើ​គ្នា​នឹង Galaxy Note20 ប្រភេទ​ធម្មតា​ដែល​ចេញ​កាល​ពី​ចុង​ឆ្នាំ ២០២០។

ចំណុច​ខ្សោយ​របស់ Xperia 1 II គឺ​កម្រិត Dynamic Range មិន​ទូលាយ​នៅ​ពេល​ថត​រូបភាព​​នៅ​ទី​ងងឹត, Autofocus មិន​​ដំណើរ​ការ​រលូន​ល្អ, សាច់​រូបភាព​ថត​ចេញ​ពី​កាមេរ៉ា​ Telephoto មិន​​ម៉ត់​ស្អាត និង​បញ្ហា​ជា​មួយ​មុខងារ Autofocus និង Dynamic Range ពេល​ថត​វីដេអូ។

យ៉ាងណាក្ដី​ចំណុច​លេច​ធ្លោ​របស់ Xperia 1 II គឺ​​វា​មាន​កម្រិត​គ្រាប់ Noise ទាប​នៅ​ពេល​ថត​ក្រោម​ស្ថានភាព​​ពន្លឺ​មិន​គ្រាប់​គ្រាន់​ និង​សមត្ថភាព​ Dynamic Range ទូលាយ​អំឡុង​ពេល​ថត​រូបភាព​នៅ​ពេល​ថ្ងៃ។ បន្ថែម​ពី​នេះ​រូបភាព Ultrawide ផលិត​ដោយ​ Xperia 1 II ក៏​មាន​គុណភាព​ល្អ​ផង​ដែរ៕​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់