• 2021-01-29 02:23:30
  • ព័ត៌មាន

Hyundai ជូនតាមសំណូមពរ! យកឡាន VENUE ដាក់តាំងបង្ហាញនៅផ្សារទំនើបអ៊ីអន១

  • 2021-01-29 02:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលបានរំពឹងទុក ការដាក់បង្ហាញរថយន្តប្រភេទ Compact SUV ដ៏ថ្មីបំផុតនៅក្នុងទីក្រុងរបស់យើងបានបង្កើតភាពភ្ញាក់ផ្អើល និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

បន្ទាប់ពីបញ្ចប់កម្មវិធីសម្ពោធជាផ្លូវការលក្ខណៈឌីជីថលរបស់ក្រុមហ៊ុន Hyundai យើងសង្កេតឃើញថាមានអតិថិជនជាច្រើនបានមកទស្សនានៅ Showroom និងអតិថិជនជាច្រើនទៀតបានទាក់ទាងមកតាមបណ្ដាញសង្គម។ អតិថិជនភាគច្រើនសួរថាពេលណាពួកគេបានឃើញរថយន្ត SUV ថ្មីបំផុតរបស់ Hyundai។

ក្នុងពេលសម្ពោជាផ្លូវការ ចំណុចពិសេសមួយចំនួនរបស់រថយន្តដែលកំពុងពេញនិយម VENUE ទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានអតិថិជនជាច្រើនអន្ទះសារចង់មើលផ្ទាល់។ ប្រធាននិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai Camko Motor Company Ltd., លោក Brian Ko ថ្លែងថាលោកជឿជាក់ថាបរិមាណលក់ VENUE នឹងមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងខែនេះ។

នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការរបស់រថយន្តនេះ Hyundai បានបង្ហាញពីភាពស្រស់ស្អាត ចំណុចខ្លាំង និងសារៈសំខាន់របស់រថយន្តផ្សារភ្ជាប់ជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់យើងផងដែរ។

ដូច្នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណៈជនក្នុងការទស្សនារថយន្ត VENUE ក្រុមហ៊ុន Hyundai នឹងរៀបចំកម្មវិធីដាក់តាំងបង្ហាញរថយន្តនៅផ្សារទំនើបអ៊ីអនម៉លទី១ ចាប់ពីថ្ងៃទី ២៩ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១នេះ ជាមួយរថយន្តកំពុងពេញនិយមជាច្រើនម៉ូឌែលទៀតរបស់ Hyundai ផងដែរ។

អ្នកទាំងអស់គ្នាអាចមកទទួលយកបទពិសោធន៍នៃការដាក់តាំងរថយន្តនេះ ពីការទស្សនាទៅជាការបើកបរសាកល្បងជាមួយនឹងរថយន្តនាពេលអនាគត លើលក្ខណះពិសេស និងគុណភាពខ្ពស់។ ក្រុមហ៊ុនHyundai ក៏មានប្រម៉ូសិនជាច្រើនសម្រាប់រថយន្ត SUV ដែលបានដាក់តាំងបង្ហាញទាំង៤ម៉ូឌែល នៅចុងសប្ដាហ៍នេះផងដែរ។

អំពី Hyundai Camko Motor Company

Hyundai ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ បានផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ Hyundai Camko Motor Company ជាក្រុមហ៊ុនចែកចាយ Hyundai ផ្តាច់មុខតែមួយគត់ នៅក្នុង ប្រទេស កម្ពុជា។ Hyundai ជាក្រុមហ៊ុនដែល ផ្តល់សេវាកម្មល្អ និងតែងតែយកចិត្តទុកដាក់ខ្ពស់ដល់អតិថិជន។ Hyundai ជាក្រុមហ៊ុននាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៤ នៅក្នុងឧស្សាហកម្ម រថយន្ត អស់រយៈពេល ១១ ឆ្នាំកន្លងមកនេះ។

គោលបំណងរបស់យើងគឺផ្សារភ្ជាប់ទំនាក់ទំនងរបស់មនុស្ស អោយពេលវេលារបស់អតិថិជនរបស់យើង កាន់តែមានតម្លៃជាមួយនឹង ការរស់នៅប្រចាំថ្ងៃ របស់មនុស្សជំនាន់ថ្មី។ ជាមួយនឹងរថយន្ត ១២កៅអី សម្រាប់គ្រួសារ ឬអាជីវកម្ម និងរថយន្ត SUVជាច្រើនម៉ូដែលទៀត សម្រាប់បំពេញ តម្រូវការរបស់ អតិថិជន។ លើសពីនេះ Hyundai ក៏មានមជ្ឈមណ្ឌលសេវាកម្មសាខាព្រះមុនីវង្ស និងសែនសុខសម្រាប់ថែទាំរថយន្ត របស់ លោកអ្នក ផងដែរ។ យើងប្តេជ្ញាផ្តល់ជូននូវសេវាកម្មល្អ បំផុតដែលបង្ហាញ អត្ថន័យពិតអំពី LIFESTYLE។

ដូចនេះកុំភ្លេចរង់ចាំតាមដានការបង្ហាញជាសាធារណៈនូវរថយន្ត Hyundai Venue ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចង់ដឹងថារថយន្ត Venue ដែលជា SUV ខ្នាតតូចថ្មីសន្លាងរបស់ Hyundai មានរចនាបថទាន់សម័យ និងមានប្រណីតភាពកម្រិតណា។

ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 010 775 133/ 097 755 8133 ឬចូលទៅកាន់ទំព័រ Facebook Hyundai-Cambodia៕

មតិយោបល់