• 2021-01-28 07:43:55
  • ព័ត៌មាន

ថ្ងៃល្អរបស់ Apple ស្រាប់តែមេ Facebook និយាយអាក្រក់ពី Apple ចំៗ

  • 2021-01-28 07:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវជម្លោះរវាង Facebook និង Apple ស្ដីពីការតាមដានទិន្នន័យរបស់អ្នកប្រើប្រាស់ពី Facebook ហាក់មិនទាន់បញ្ចប់នៅឡើយទេ។

នៅក្នុងពិធីប្រកាសចំណូលប្រចាំត្រីមាសរបស់ Facbook និងអ្នកវិនិយោគនាថ្ងៃនេះ នាយកប្រតិបត្តិ Mark Zuckerberg បានចោទ Apple ពីការផ្លាស់ប្ដូរ IDFA (មុខងារនេះប្រើដើម្បីតាមដានទិន្នន័យអ្នកប្រើប្រាស់ក្នុងការផ្សារពាណិជ្ជកម្ម) ថាជាការជ្រៀតជ្រែក ឬមានវាយប្រហារលើអាជីវកម្មរបស់ខ្លួន។

Mark Zuckerberg មានការយល់ឃើញថា ដែល Apple ព្យាយាមតឹងតែងចំពោះការតាមដានទិន្នន័យរបស់ខ្លួនលើ iPhone ព្រោះតែ Apple មានបំណងជ្រៀតជ្រែក និងលើកទឹកចិត្តអ្នកប្រើប្រាស់ ឱ្យងាកទៅប្រើកម្មវិធីផ្ញើសារ iMessage និង កម្មវិធីខលវីដេអូ FaceTime របស់ពួកគេវិញម្ដង។ កម្មវិធីទាំងពីរនេះ Apple ក៏បញ្ជាក់បន្ថែមថាវាមានប្រព័ន្ធការពារទិន្នន័យ (strong encryption) សុវត្ថិភាពខ្ពស់ថែមទៀតផង។

មហាសេដ្ឋីវ័យក្មេងរូបនេះបានបន្ថែមទៀតថា Apple អាចនឹងឆ្លើយថា ពួកគេកំពុងការពារដល់អ្នកប្រើប្រាស់ ប៉ុន្ដែធាតុពិតគឺ Apple កំពុងប្រកួតប្រជែងជាមួយនឹង Facebook ទៅវិញទេ។ Zuckerberg ក៏ចាប់ផ្ដើមកំណត់ថា Apple គឺជាដៃគូប្រកួតប្រជែងដ៏ធំរបស់ពួកគេ បើទោះបីជាកម្មវិធី Facebook ត្រូវពឹងផ្អែកទៅលើ iPhone និង iOS ដែលមានអ្នកប្រើដល់ទៅ ៥០% លើទឹកដីអាមេរិចក៏ដោយចុះ។

Facebook ក៏ធ្លាប់ធ្វើការប្រឆាំងជាចំហរជាមួយ Apple កន្លងទៅផងដែរ ដោយកាលពីខែធ្នូ Facebook បានចោទប្រកាន់ថា Apple ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍អាជីវកម្មរបស់ពួកគេ ព្រោះតែ Apple បានបញ្ចេញមុខងាររឹតត្បិតពីការតាមដានទិន្នន័យអ្នកប្រើប្រាស់ ad-tracking លើ iOS 14 ដោយអ្នកប្រើប្រាស់មានសិទ្ធឱ្យមានការតាមដានទិន្នន័យរបស់ខ្លួន ឬមិនចង់ឱ្យមានការតាមដានណាមួយបាន។ ប៉ុន្ដែនាយកប្រតិបត្តិ Tim Cook ក៏បានធ្វើការឆ្លើយតបវិញផងដែរថា Apple គឺគ្រាន់តែរក្សារជំហរដើម្បីការពារទិន្នន័យប្រើប្រាស់របស់អតិថិជនខ្លួនតែប៉ុណ្ណោះ៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

មតិយោបល់