• 2021-01-28 02:46:20
  • ព័ត៌មាន

កិច្ចប្រជុំកំពូលទីក្រុងអនាគតឆ្នាំ ២០២០ បិទបញ្ចប់ជាមួយប្រព័ន្ធអេកូឡូស៊ីភាពជាដៃគូជាមួយសហគ្រិនខ្មែរ

  • 2021-01-28 02:46:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១៦-១៧ ខែធ្នូឆ្នាំ ២០២០កន្លងទៅនេះ កិច្ចប្រជុំកំពូលទីក្រុងអនាគត ប្រចាំឆ្នាំលើកទី៥ ត្រូវបានរៀបចំឡើងដោយជោគជ័យទូទាំងពិភពលោក ដែលធ្វើឡើងនៅទីក្រុងហុងកុងដោយ Cyberport។ ព្រឹត្តិការណ៍នេះត្រូវបានឧបត្ថម្ភរួមគ្នាដោយ InvestHK (នាយកដ្ឋានវិនិយោគផ្ទាល់ពីបរទេសរបស់រដ្ឋាភិបាល) និង Cyberport ហុងកុង។

លោក Stephen Phillips នាយកចាត់ការទូទៅក្រុមហ៊ុន InvestHK ជាវាគ្មិនចែករំលែកពីសារៈសំខាន់នៃការចូលរួមសហប្រតិបត្តិការរវាងក្រុមហ៊ុននៅអាស៊ី ហុងកុង និងបណ្តាប្រទេសយុទ្ធសាស្ត្រផ្សេងទៀត

កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីប្រតិភូជាង ៣៩០ នាក់មកពីប្រទេសចំនួន ៤៩ នៅអាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិកខាងជើង ដែលមានអ្នកចូលរួមទស្សនាតាមអនឡាញប្រមាណជាង ៣៤០០០ នាក់។ ចាប់តាំងពីឆ្នាំ ២០១៦ មកកិច្ចប្រជុំទីក្រុងអនាគតទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសហគមន៍អចលនទ្រព្យខ្មែរ និងបច្ចេកវិទ្យាផងដែរ។ ដោយឡែកក្នុងឆ្នាំនេះ កិច្ចប្រជុំកំពូលក៏បានទទួលការគាទ្រ និងចាប់ដៃគូគ្នាជាមួយសហគ្រិនខ្មែរផងដែរ។

រូបថតនៃកិច្ចប្រជុំកំពូលទីក្រុងអនាគតប្រចាំឆ្នាំ២០២០ នៅ Cyberport ហុងកុង

កិច្ចប្រជុំកំពូលទីក្រុងអនាគតឆ្នាំ ២០២០ ត្រូវបានរៀបចំឡើងដោយមូលនិធិទីក្រុងល្អ ដែលជាអង្គការពហុភាគីអភិវឌ្ឍន៍មិនរកប្រាក់ចំណេញមានមូលដ្ឋាននៅទីក្រុងហុងកុងនិងទីក្រុងនៅអាស៊ីអាគ្នេយ៍ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៦។ ប្រធានបទនៃកិច្ចប្រជុំលើកទី ៥នេះគឺ “ការងើបឡើងវិញក្រោយការឆ្លងរាតត្បាតសកល” ដែលមានកិច្ចសន្ទនាក្នុងក្រោមបរិបទ គំនិតអ្នកដឹកនាំ ធ្វើឡើងជាច្រើនវគ្គក្រោមវត្តមានឥស្សរជនដែលមានឥទ្ធិពលដូចជាលោក Stephen Phillips នៃ InvestHK, លោក Petrider Paul (Tanzania) នៃក្រុមប្រឹក្សាយុវជនសហភាពអាហ្រ្វិក, លោក Tita Larasati (ឥណ្ឌូនេស៊ី) នៃបណ្តាញទីក្រុងច្នៃប្រឌិតនៅឥណ្ឌូនេស៊ីនិង លោក Retnam Shanmuga មកពីបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន។

ខួបលើកទី ៥ វគ្គភ្ជាប់ទំំនាក់ទំនងបណ្តាញនៃកិច្ចប្រជុំកំពូលទីក្រុងអនាគតនៅហុងកុងក្នុងឆ្នាំ ២០២០

សមិទ្ធិផលរួមនៃកិច្ចប្រជុំនេះគឺសម្រេចយកប្រព័ន្ធអេកូឡូស៊ីក្នុងការផ្សារភ្ជាប់គម្រោងគំនិតខ្នាតធំជាសកលដែលមាន ២២ ប្រទេសចូលរួមនិងមានសមាជិកនៅអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង មជ្ឈឹមបូព៌ា និងអាហ្វ្រិកដែលបានសន្យានៅក្នុងពេលបិទបញ្ចប់ព្រឹត្តិការណ៍ នេះអមជាមួយកិច្ចសហការជាមួយសមាជិកនៃបណ្តាញទីក្រុងអនាគតដែលបង្កើតឡើងក្នុងឆ្នាំ ២០១៨ និងសហគមន៍កម្រិតខ្ពស់អន្តរជាតិដូចជាបណ្តាញទីក្រុងវៃឆ្លាតអាស៊ាន និងសម្ព័ន្ធទីក្រុងវៃឆ្លាតសកល G20 ។ កម្មវត្ថុនៃរបៀបវារៈ រយៈពេល១០ ឆ្នាំបន្ទាប់មកនេះបានបង្កើតឲ្យមានការជះឥទ្ធិពលដល់ទីក្រុងដែលកំពុងរីកចម្រើនចំនួន ១០០ ទីក្រុងដែលមានចំនួនប្រជាជន ៥០ ម៉ឺននាក់នៃក្រុងនីមួយៗតាមរយៈការច្នៃប្រឌិតទីក្រុងឌីជីថល ធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយសាធារណៈ និងអភិបាលកិច្ចសហគ្រិនភាព ។

ដោយមានការគាំទ្រពីនាយកដ្ឋានវិនិយោគបរទេសរបស់រដ្ឋាភិបាលហុងកុង Invest Hong Kong មូលនិធិទីក្រុងល្អបានចុះកិច្ចព្រមព្រៀងភាពជាដៃគូផ្លូវការជាមួយជាសហគ្រិនខ្មែរ ដែលជាការអភិវឌ្ឍន៍របស់ក្រសួងហិរញ្ញវត្ថុនៅកម្ពុជា។ ភាពជាដៃគូនេះមានគោលបំណងដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាកាន់តែធំនៅក្នុងទីក្រុង ការបង្កើតលំហូរ ចាប់ផ្តើមការវិនិយោគរួមគ្នាសំដៅរកប្រាក់ចំណេញ។

ភាពជាដៃគូនេះពាក់ព័ន្ធនឹងការបង្កើតគម្រោងរួមគ្នាសម្រាប់ក្រុមហ៊ុនទើបបង្កើតឡើងដំណាក់កាលដំបូង និងក្រុមហ៊ុនបង្កើតឡើងនៅក្នុងដំណាក់កាលជាការគូវវាសគំនិតច្នៃប្រឌិតថ្មីនិងក្រុមហ៊ុនបច្ចេកវិទ្យានៅកម្ពុជា ជាមួយនឹងគម្រោងទីផ្សារសមនឹងផលិតផលនិងហិរញ្ញប្បទាន។ គម្រោងវិនិយោគរួមនឹងត្រូវយកមកសិក្សានិងកែលម្អជាមួយសហគ្រិនខ្មែរនិងបណ្តាញអ្នកវិនិយោគនៅហុងកុងនិងតំបន់ឈូងសមុទ្រចិននៃប្រទេសចិនដីគោក។ ភាគីដែលមានការចាប់អារម្មណ៏ចូលរួមនិងស្វែងរកភាពជាដៃគូអាចទំនាក់ទំនង City Partner of Phnom Penh, កញ្ញា ចាន់ ពេជ្រម៉ូនីកា តាមរយៈអ៊ីមែល monyka@futurecitysummit.org។

កញ្ញា ចាន់ ពេជ្រម៉ូនីកា

កញ្ញា ចាន់ ពេជ្រម៉ូនីកា បានថ្លែងថា៖ “វានឹងនាំឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈសកម្មភាពសាធារណៈនិងឯកជនដែលបានជម្រុញនិងពន្លឿនកំណើនទីផ្សាររបស់ប្រទេសកម្ពុជា។ នេះគឺជាធាតុផ្សំមួយដែលអាចជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយការរាតត្បាតជំងឺសកលនៅប្រទេសកម្ពុជាព្រោះថាក្រុមហ៊ុននិងទីក្រុងដែលជាប់ក្នុងបញ្ជីសម្រាំងនឹងត្រូវចូលរួមក្នុងប្រព័ន្ធគ្រប់គ្រងដំណើរការបង្កើតដោយកិច្ចប្រជុំកំពូលទីក្រុងអនាគតដោយគ្មានការកំណត់ ដូច្នេះវានឹងនាំឱ្យមានប្រភពធនធានបណ្តាញគាំទ្រនិងអត្ថប្រយោជន៍ជាច្រើនមកជាមួួយ។ នេះក៏ជាឱកាសមួយដ៏ល្អសម្រាប់ឱ្យអ្នកដឹកនាំស្ត្រីនៅកម្ពុជាបានចូលរួមជាមួយយើងផងដែរ។"

“នៅក្នុងបទបង្ហាញបច្ចេកវិទ្យាសម្រាប់ទីក្រុងល្អ” នៃកិច្ចប្រជុំប្រចាំឆ្នាំបានបង្ហាញពីសមាជិកក្រុមហ៊ុន បច្ចេកវិទ្យាទើបនឹងបង្កើតថ្មីចំនួន ១៥ រូបដែលទទួលបានការជោគជ័យ (រួមបញ្ចូលទាំងប្រទេសកម្ពុជាមានចំនួន១រូប) មានដូចជាក្រុមហ៊ុន Urban Tech, Digital Financial, inclusion, Human Capital and Well- being. សមាជិកចូលរួមពិភាក្សារ រួមទាំងគណកម្មការ វិនិយោគិនទាំង ២៤ ប្រព័ន្ធអេកូឡូស៊ី រួមទាំងសហគ្រិនខ្មែរ និង ក្រុមហ៊ុន Well-known Venture និងការិយាល័យគ្រួសារនៅហុងកុងដូចជា Tsangs Group, Beyond Ventures, Gobi Partners China, AngelHub, Hong Kong Science and Technology Park(HKSTP) Ventures, Cyberport Hong Kong and Shark Tank Thailand។

សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាទើបនឹងបង្កើតឡើងថ្មី សហគ្រិនខ្មែរក៏បានផ្តល់មូលនិធិជូនដល់ “Smart Farm Assistance” ដែលជាពាណិជ្ចកម្មបច្ចេកវិទ្យានៅកម្ពុជាដឹកនាំដោយកញ្ញាម៉េងស្រីលីន ត្រូវបានជ្រើសរើសជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន ១៥ នៅក្នុងប្រភេទទីក្រុងបច្ចេកវិទ្យាដើម្បីជួបជាមួយវិនិយោគិននិងគណៈកម្មាធិការដទៃទៀត។

Smart Farm Assistance ដែលជាក្រុមស្ថាបនិកដែលត្រូវបានជ្រើសរើសក្នុងការកធ្វើបទបង្ហាញពាណិជ្ចកម្មបានទទួលមូលនិធិពីសហគ្រិនខ្មែរ

ភាពជាដៃគូជាមួយប្រទេសកម្ពុជាក្នុងការស្វែងរកប្រភពបច្ចេកវិទ្យាទីក្រុងដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្រោមការបង្ហាញពីសហគ្រិនខ្មែរនឹងបន្តមានវត្តមានក្នុងកិច្ចប្រជុំប្រចាំឆ្នាំពិសេសលើវេទិកាសេដ្ឋកិច្ចពិភពលោកនៅខែឧសភាក្នុងប្រទេសសិង្ហបុរីអមជាមួយនឹងការគាំទ្រពី Invest Hong Kong ដែលព្រឹត្តិការណ៍នេះស្របពេលជាមួយនឹងមហោស្រព Startmeup នៅខែឧសភាដូចគ្នាផងដែរ។

លោកបណ្ឌិតឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរបានមានប្រសាសន៍ថា៖ “ក្នុងនាមជាអង្គភាពមួយស្ថិតនៅក្រោមចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់លើកកម្ពស់សកម្មភាពសហគ្រិនភាពនៅកម្ពុជា។ បេសកកម្មរបស់យើងគឺផ្តល់សហគាំទ្ររួមគ្នាក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីរបស់សហគ្រិនភាពដែលមានភាពរស់រវើកហើយយើងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការច្នៃប្រឌិតដើម្បីបង្កើនផលិតភាពនិងបង្កើតការងារ។"

ឯកឧត្តមតូចជឿន (ទី ៦ ពីឆ្វេង) អគ្គនាយកទូទៅយុវជននៃក្រសួងអប់រំយុវជននិងកីឡានៃ ប្រទេសកម្ពុជាបានចូលរួមក្នុងការចុះហត្ថលេខាបង្កើតបណ្តាញទីក្រុងដែលកំពុងលេចធ្លោក្នុងកិច្ចប្រជុំកំពូលទីក្រុងអនាគតប្រចាំឆ្នាំ ២០១៨ នៅក្វាងចូវ។
ស្ថាបនិកនៃកិច្ចប្រជុំកំពូលទីក្រុងអនាគត លោក Andre Kwok (ខាងឆ្វេង) និងឯកឧត្តម Nos Sles រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានៃប្រទេសកម្ពុជាបានចូលរួមពិធីប្រគល់ពានរង្វាន់ Yidan Award Ceremony 2018 ជាមួយស្ថាបនិកនៃ Tencent (ខាងស្តាំទី ៣) លោក Yidan Chenដែលជំរុញភាពជាដៃគូកាន់តែជិតស្និទ្ធលើការអភិវឌ្ឍន៍យុវជននិងការអប់រំរាងហុងកុងនិង ប្រទេសកម្ពុជា

កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥ ត្រូវបានគាំទ្រដោយក្រុមអ្នកពាក់ព័ន្ធជាច្រើនរួមមាន African Union Youth Advisory Council, Global University Incubator, Generation T(Gen T) Asia, Yunus Environment Hub, YY Ventures, Golden Age Foundation, Hong Kong Social Enterprise Summit(SES), Independent Power Producers Forum(IPPF), Venturous Group, Aclan Pakistan, Nepal Academy of Science and Technology(Nepal Innovation Digital Network), Sustainable Finance Initiative, Generation Hong Kong, LAB.PH, Urbunx, PropTech Institute and production house DECT Production៕

អត្ថបទ៖ សុខហេង

មតិយោបល់