- 2021-01-28 01:37:03
- ព័ត៌មាន
Apple អត់ធ្លាប់រកលុយបានច្រើនថ្នាក់នេះទេ តាំងពីបង្កើតមក
- 2021-01-28 01:37:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple អត់ធ្លាប់រកលុយបានច្រើនថ្នាក់នេះទេ តាំងពីបង្កើតមក
ចន្លោះមិនឃើញ
Apple បានប្រកាសចេញជាផ្លូវការនូវលទ្ធផលចំណូលប្រចាំត្រីមាសទី១ ឆ្នាំ ២០២១ ដែលគិតចាប់ពីដើមខែតុលា ដល់ចុងខែធ្នូឆ្នាំ ២០២០។
សម្រាប់ត្រីមាសដំបូងនេះ Apple អាចរកប្រាក់ចំណូលបានច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលរកបានដល់ ១១១,៤៤ពាន់លានដុល្លារ (មានកំណើន ២១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន) និងប្រាក់ចំណេញ ២៨,៧៦ពាន់លានដុល្លារ (កើនពី ២២,២៣ពាន់លានដុល្លារកាលពីឆ្នាំមុន)។
Apple បាននិយាយថា iPhone, Wearable និងសេវាកម្មសុទ្ធតែបានបង្កើតនូវកំណត់ត្រាប្រាក់ចំណូលថ្មី។ ខាងក្រោមនេះជាប្រាក់ចំណូលដែល Apple រកបានពីមួយផ្នែកៗ ៖
iPhone ៖ ៦៥,៦ពាន់លានដុល្លារ
សេវាកម្ម ៖ ១៥,៧៦ពាន់លានដុល្លារ
Mac ៖ ៨,៦៨ពាន់លានដុល្លារ
Wearable (AirPods, Apple Watch), ឧបករណ៍ប្រើក្នុងផ្ទះ និងគ្រឿងបន្ថែម ៖ ១២,៩៧ពាន់លានដុល្លារ
iPad ៖ ៨,៤៤ពាន់លានដុល្លារ