• 2021-01-27 01:41:25
  • ផលិតផលថ្មី

ទីបំផុត​ Sony បញ្ចេញលក់ Xperia Pro ជាមួយតម្លៃដល់ទៅ ២៥០០ដុល្លារ

  • 2021-01-27 01:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony បាន​បញ្ចេញ​លក់​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន Xperia Pro ដែល​ជា​ស្មាតហ្វូន​កើត​ចេញ​ពី Xperia 1 II ហើយ​វា​បាន​បង្ហាញ​វត្តមាន​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២០ មក​ម្ល៉េះ។ ស្មាតហ្វូន​នេះ​មាន​ដាក់​លក់​ផ្ដាច់​មុខ​តែ​នៅ​សហរដ្ឋអាមេរិក​ជា​មួយ​តម្លៃ​​ដល់​ទៅ ២៥០០ដុល្លារ។

ចំណុច​លេច​ធ្លោ​មួយ​ចំនួន​ដែល Xperia Pro មាន​លើស Xperia 1 II គឺ​វា​មាន​បំពាក់​អង់តែន​ 5G ប្រភេទ mmWave ចំនួន​បួន និង​មាន​រន្ធ​ត​ភ្ជាប់​ micro-HDMI។ គេ​អាច​ប្រើ​ស្មាតហ្វូន​នេះ​ធ្វើ​ជា​អេក្រង់​បង្ហាញ​បន្ថែម​សម្រាប់​កាមេរ៉ា Sony Alpha ដែល​អាច​ភ្ជាប់​ជា​មួយ FTP Server និង​អាច​បង្ហោះ​រូបភាព​ និង​​វីដេអូ​ពី​​​បាន​ភ្លាមៗ ​តាម​រយៈ​អ៊ីនធឺណិត 5G។

លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​គឺ​ដូច​គ្នា​នឹង Xperia 1​ II ដែរ ដែល​ក្នុង​នោះ​មាន​អេក្រង់​ទំហំ ៦,៥អ៊ីញ អាច​បង្ហាញ​រូបភាព​កម្រិត 4K HDR, ប្រើ​បន្ទះ​ឈីប Snapdragon 865, មាន​កាមេរ៉ា​៣​គ្រាប់​ទំហំ 12MP ដូច​គ្នា ដែល​មាន​មុខងារ PDAF លើ​គ្រប់​កាមេរ៉ា។

​វា​ក៏​មាន​ RAM ទំហំ 12GB ជា​មួយ​អង្គ​ផ្ទុក​ទំហំ 512GB ដែល​អាច​បន្ថែម​ទំហំ​បាន​តាម​រយៈ​​មេមូរី​កាត​ ហើយ​ក៏​មាន​ថ្ម​ទំហំ 4000mAh ដែល​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 21W ផង​ដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់