• 2021-01-26 02:49:34
  • ហាងឆេងផលិតផល

Toyota Fortuner ២០២០ ថ្មីលក់នៅខ្មែរល្មមទិញអត់តម្លៃប៉ុណ្ណេះ?

  • 2021-01-26 02:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តមានភាពពេញនិយមនៅប្រទេសកម្ពុជា បែបលក្ខណ:គ្រួសារ Fortuner ស៊េរី​ឆ្នាំ២០២០ បាន​បញ្ចេញ​លក់​នៅ​លើ​ទី​ផ្សា​ជា​ច្រើន​ខែ​មក​ហើយ តែ​នៅ​ពេល​នេះ​ក៏​នៅ​តែ​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ប្រើ​ប្រាស់។

Toyota Fortuner ២០២០ នេះ​មិន​ការ​កែ​ប្រែ​ច្រើន​ពី​ស៊េរី​មុន​ៗ​ឡើយ។ អ្វីដែលបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់បំផុត គឺផ្នែកខាងមុខ ជាពិសេសនៅត្រង់ការឌីហ្សាញប៉ាណាថ្មី, កាងមុខ, ចង្កៀងមុខ, ចង្កៀងក្រោយ និងយ៉ាន់ថ្មីទំហំ ១៨អ៊ីញផងដែរ។

បច្ចុប្បន្ន​រថយន្ត Toyota Fortuner ២០២០ លក្ខណៈ​គ្រួសារ​នេះ​កំពុង​មាន​លក់​នៅ​លើ​ទី​ផ្សារ​ដែល​មាន​តម្លៃប្រមាណជា ៦៤ ៩០០ដុល្លារ (ពណ៌សកាំមៃថែម ៦០០ដុល្លារ) និង Toyota Fortuner TRD ២០២០ មាន​តម្លៃ​ប្រមាណ​ជា ៦ ៧៩០០ដុល្លារ។ ​

រថយន្ត Fortuner ២០២០ បំពាក់ម៉ាស៊ីន GD ជំនាន់ថ្មី (ម៉ាស៊ូត) ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ២០១សេះ ពោងសុវត្តិភាព ៩គ្រា។ ក្រៅពីនោះ វាមានអេក្រង់សម្រាប់បង្ហាញរូបភាព ៣៦០ដឺក្រេ, មានកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និងគូថក្រោយដែលអាចបើកដោយប្រើកាយវិការយកជើងទាត់ ជាដើម៕

អត្ថបទ៖ ម៉េងងី

មតិយោបល់