• 2021-01-23 09:35:13
  • ព័ត៌មាន

នៅសុខៗស្រាប់តែលោត log out តែអាចចុចចូលវិញមួយរំពេច Facebook កំពុងឆ្ងល់មិនដឹងមកពីអី?

  • 2021-01-23 09:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានម៉ោងមុននេះ Facebook ស្រាប់តែ Logout ដោយស្វ័យប្រវត្តិក្នុងទ្រង់ទ្រាយធំទូទាំងសាកលលោក។ រីឯអ្នកប្រើប្រាស់នៅកម្ពុជា ក៏បានបញ្ហានេះអំឡុងម៉ោងបាយថ្ងៃត្រង់ ក្រោយទទួលបានសារមួយប្រាប់ថា Your session had expired ហើយក៏លើកជាចម្ងល់ថា តិចគេហេគទេដឹង?

ស្រង់សម្ដីអ្នកបញ្ចេញមតិម្នាក់សរសេរថា “ឃើញបែបនេះភ្លាមខ្ញុំប្រញាប់ទៅដូរលេខសម្ងាត់។ នៅពេលដែលចុចដូរលេខសម្ងាត់នោះ ស្រាប់តែមានសារមួយតម្រូវឲ្យអ្នកចុច Clear history។ ឃើញអីចឹង ខ្ញុំភាំងមួយភ្លែត!”

រំលងតែប៉ុន្មាននាទីក្រោយមក Facebook បានបង្ហោះសារខ្លីមួយដូច្នេះថា៖

“ពួកយើងទទួលបានសាររាយការណ៍ពីអ្នកប្រើប្រាស់ដែលគណនីរបស់ពួកគេនៅសុខៗស្រាប់តែ log out ហើយអាចចុចចូលទៅវិញបានមួយរំពេចហាក់ដូចខុសប្រក្រតី។ ពួកយើងកំពុងធ្វើការស្វែងរកដំណោះស្រាយពីបញ្ហានេះ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ សូមអរគុណ។”

ជម្រាប​ជូនផង​ដែរ​ថា មកទល់ពេលនេះមិនទាន់ទទួលបានដំណឹងជាក់លាក់ពីបញ្ហានេះនៅឡើយទេ។ បើបានចម្លើយច្បាស់ការ យ៉ាងណានោះ Sabay នឹងចុះផ្សាយបន្ត៕

Facebook ចេញមកតបលើបញ្ហានេះ
បញ្ហា Logout ដោយស្វ័យប្រវត្តិក្នុងទ្រង់ទ្រាយធំ
បញ្ហា Logout ដោយស្វ័យប្រវត្តិក្នុងទ្រង់ទ្រាយធំ

អត្ថបទ៖ រក្សា

មតិយោបល់