• 2021-01-22 03:14:28
  • ព័ត៌មាន

Ford ចេញឡាន Ranger ប្រភេទថ្មីមួយទៀត កាត់តាម Ranger Rator

  • 2021-01-22 03:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត Ranger ប្រភេទថ្មីមួយទៀតហៅថា Ranger MS-RT ដែលជាការសហការណ៍ជាមួយក្រុមហ៊ុនជំនាញផ្នែកឌីហ្សាញ MS-RT។

រថយន្តដែលកាត់តាម Ranger Raptor នេះ មានការឌីហ្សាញផ្នែកខាងក្រៅប្លែកផ្ទាល់ខ្លួន ប៉ុន្តែបំពាក់ម៉ាស៊ីនម៉ាស៊ូត biturbo ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២១០សេះ ដំណើរការប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ ដូច Ranger Raptor ដែរ។

លក្ខណៈពិសេសលើផ្នែកខាងក្រៅនៃរថយន្ត Ranger MS-RT មានដូចជា សំណាញ់ប៉ាណាមុខ Carbon Fiber ធ្វើឡើងដោយដៃ ហើយមានអំពូលកាត់អ័ព្ទបង្កប់ក្នុងនោះ, កាងចំហៀង, យ៉ាន់ Alloy ២០អ៊ីញ និងគម្របកញ្ចក់ចំហៀងលេងម៉ូដ Carbon Fiber ជាដើម។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាមានបំពាក់ពូកស្បែករំលេចដោយថ្នេរដេរពណ៌ទឹកក្រូច, ប្រព័ន្ធភ្លើង Ambient Lighting, កៅមុខមានមុខងារកម្តៅ, ប្រព័ន្ធកម្សាន្ត SYNC3 លើអេក្រង់ Touchscreen ទំហំ ៨អ៊ីញ និងកម្រាលជើង MS-RT ផងដែរ។

គួរឲ្យដឹងថា Ford Ranger RS-MT ត្រូវបានផលិតផ្អែកតាមម៉ូដែល Ranger Wildtrak ដូច្នេះវានៅតែប្រើបូមក្រោយ ប្រភេទ leaf springs មិនដូច Ranger Raptor ដែលប្រើ coil springs ឡើយ ដែលមានន័យថា វាអាចផ្ទុកទម្ងន់បាន ១,‌១តោន និងអូសសណ្តោងបាន ៣,៥តោន៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់