• 2021-01-22 02:26:32
  • ព័ត៌មាន

ស្រូតៗ សល់តែ១សប្ដាហ៍ទៀតទេ នឹងផុតកំណត់ការកម្ម៉ង់ទិញទុកមុន Galaxy S21 Series 5G ដែលមានការថែមជូនដ៏អស្ចារ្យ

  • 2021-01-22 02:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើបតែមួយសប្តាហ៍សោះចំនួននៃការ Pre-order របស់កំពូលស្មាតហ្វូន Samsung Galaxy S21 5G, Galaxy S21+ 5G និង Galaxy S21 Ultra 5G មានការគាំទ្រលើសពីការរំពឹងទុកដោយសារតែសមត្ថភាពអស្ចារ្យជាច្រើន។ ដូច្នេះកុំនៅអល់អែកទៀតអី​ ព្រោះថ្ងៃនៃការកុម្ម៉ង់ទិញទុកមុន (Pre-Order) និងកម្មវិធីប្រូម៉ូសិនថែមជូនដ៏ពិសេសជិតផុតកំណត់ហើយ។

ក្រោយដាក់បង្ហាញនូវវត្តមានកំពូលស្មាតហ្វូន Samsung Galaxy S21 5G, Galaxy S21+ 5G និង Galaxy S21 Ultra 5G វាបានអង្រួនដួងចិត្ត​ ឆក់យកបេះដូង និងធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនបាក់ចិត្តស្រឡាញ់ស្តូកជាមួយនឹងលក្ខណៈពិសេសអស្ចារ្យដែលមានដូចជា៖ រូបរាងស៊ិចស៊ីទាក់ទាញ ទាន់សម័យ ប្លែក ពណ៌ស្រស់ស្អាត សមត្ថភាពដ៏មហិមារបស់កាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ប្រព័ន្ធ 5G អាចប្រើបានជាមួយនឹងប៊ិក S-Pen (សម្រាប់តែ Galaxy S21 Ultra 5G ) និងកម្លាំងថាមពលថ្មមហាធំផងដែរ។

សម្រាប់អតិថិជនដែលពុំទាន់បានធ្វើការកុម្ម៉ង់ទិញទុកមុននៅឡើយ​ សូមប្រញាប់រួសរាន់ឡើង ព្រោះការថែមជូននេះជិតផុតកំណត់ហើយ។ បញ្ជាក់ថារាល់អតិថិជនទាំងអស់ដែលធ្វើការកុម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ នឹងទទួលបានជាមួយនឹងការថែមជូនដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

កុម្ម៉ង់ទិញទុកមុន Galaxy S21 Ultra 5G៖

  • តម្លៃ៖ $1,429 (RAM:16GB / ROM: 512 GB) / $1,299 (RAM:12GB / ROM: 256 GB)

  • ពណ៌៖ ខ្មៅ (Phantom Black) និង ប្រាក់ (Phantom Silver)

ថែមជូន

  • កាសឥតខ្សែ Galaxy Buds Pro

  • Galaxy SmartTag

  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)

  • ស៊ីមស្មាតលេខពិសេសដែលមានតម្លៃ $129 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!

កុម្ម៉ង់ទិញទុកមុន Galaxy S21+ 5G ៖

  • តម្លៃ៖ $1,099 (RAM: 8GB / ROM: 256 GB)

  • ពណ៌៖ ស្វាយ (Phantom Violet) និង ខ្មៅ (Phantom Black)

ថែមជូន៖

  • កាសឥតខ្សែ Galaxy Buds Live

  • Galaxy SmartTag

  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

  • ស៊ីមស្មាតលេខពិសេសដែលមានតម្លៃ $129 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!

កុម្ម៉ង់ទិញទុកមុន Galaxy S21 5G៖

  • តម្លៃ៖ $899 (RAM: 8GB / ROM: 256 GB)

  • ពណ៌៖ ស្វាយ (Phantom Violet) និង ប្រាក់ (Phantom Silver)

ថែមជូន៖

  • កាសឥតខ្សែ Galaxy Buds Live

  • Galaxy SmartTag

  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

  • ស៊ីមស្មាតលេខពិសេសដែលមានតម្លៃ $129 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!

សម្រាប់អតិថិជនដែលបានធ្វើការកុម៉្មង់ទិញរួចហើយអាចអញ្ជើញមកទទួលយកទូរសព្ទក្នុងក្តីស្រមៃរបស់ខ្លួនបានចាប់ពីថ្ងៃទី26 ដល់ 28 ខែមករា ឆ្នាំ 2021 ខាងមុខនេះបាននៅតាមហាង ឬដេប៉ូចែចាយផលិតផល សាមសុង ដែលខ្លួនបានធ្វើការការកុម្ម៉ង់។

តោះ!​ នៅចាំអីទៀតទៅ? ប្រញាប់អញ្ជើញទៅហាងលក់ និងចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា (Pre-order) ដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅ៕

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

មតិយោបល់