• 2021-01-22 02:12:53
  • ព័ត៌មាន

ការសិក្សាថ្មី៖ អ្នកជិះ Toyota Prius ជាមនុស្សស្មោះបំផុត

  • 2021-01-22 02:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់រថយន្ត Toyota Prius ភាគច្រើនទទួលបានការរិះគន់ ប៉ុន្តែជាក់ស្តែងពួកគេគឺជាអ្នកប្រើរថយន្តស្មោះត្រង់បំផុត នៅសហរដ្ឋអាមេរិក។

យោងតាមការសិក្សាមួយពីគេហទំព័រ iSeeCars បានឲ្យដឹងថា ១៣,៧% នៃអ្នកទិញរថយន្ត Prius នៅសហរដ្ឋអាមេរិក បានប្រើប្រាស់រថយន្តរបស់ពួកគេយ៉ាងហោចណាស់ ១៥ឆ្នាំ។ តួលេខនេះច្រើនជាងទ្វេរដងនៃតួលេខជាមធ្យម ដែលមានត្រឹមតែ ៦,១% ប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ រថយន្ត Toyota Highlander មានតួលេខ ១២,៤% ដែលម្ចាស់របស់វាប្រើយ៉ាងហោចណាស់ ១៥ឆ្នាំ ហើយតាមពីក្រោយដោយ Toyota Tacoma មាន ១១,៦%។

គួរឲ្យដឹងថា ចំណាត់ថ្នាក់កំពូលៗទាំង ៥ ខាងលើ គឺសុទ្ធតែជាម៉ាក Toyota ដោយក្នុងនោះ Sienna មាន ១១,៥% បន្ទាប់មក Tundra មាន ១១,៣%។ នៅសល់ប៉ុន្មានទៀតគឺ Honda CR-V (១០,៧%), Honda Pilot (១០,៤%), Subaru Forester (៩,៨%), Toyota 4Runner (៩,៤%) និង Toyota Sequoia (៩,១%)។

ដូចដែលអ្នកទាំងអស់គ្នាបានឃើញអីចឹង ក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង ១០ ខាងលើ សុទ្ធសឹងតែជារថយន្តរបស់ជប៉ុន។ គេហទំព័រ iSeeCars បង្ហាញថា មូលហេតុអាចមកពីភាពធន់ និងប្រើប្រាស់បានយូររបស់រថយន្តទាំងនោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់