• 2021-01-21 10:42:47
  • ព័ត៌មាន

រោងជាងឌីជីថល បើកសាធារណៈ​បំពាក់​ឧបករណ៍របស់ក្រុមហ៊ុនអេឡិច​ត្រូនិកនិង​វិស្វកម្ម​ឈាន​មុខ​គេ

  • 2021-01-21 10:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថានជាតិ NIPTICT បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់លើ​កិច្ចសហប្រតិបត្តិការអភិឌ្ឍន៍ រោងជាងឌីជីថល ជាមួយក្រុមហ៊ុន Bosch (Cambodia) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​ស្រុក​ របស់​ក្រុមហ៊ុន​អេឡិច​ត្រូនិកនិង​វិស្វកម្ម​ ឈាន​មុខ​គេ ​របស់​ប្រទេសអាល្លឺម៉ង់ Bosch Group ។

ផ្នែកខាងក្នុងនៃ រោងជាងឌីជីថល
សម្ភារៈ​របស់​ក្រុមហ៊ុន Bosch (Cambodia)

ពិធីចុះហត្ថលេខា នេះត្រូវបានធ្វើឡើងរវាង ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT និង លោក ហៃ ភិរម្យ អគ្គនាយក នៃក្រុមហ៊ុន Bosch ប្រចាំប្រទេសកម្ពុជា ​និងប្រទេសមីយ៉ាន់ម៉ា។

តាមរយៈអនុស្សារណៈនេះ នឹងអនុញ្ញាតិអោយវិទ្យាស្ថានជាតិ NITPICT និង​ក្រុមហ៊ុន រ៉ូប៊ើត ប៉ូស្ស (ខេមបូឌា) ខូ អិលធីឌី សហការគ្នា រួមជាមួយក្រុមហ៊ុន ArrowDot ដែលជាដៃគូអភិវឌ្ឍន៍​របស់វិទ្យាស្ថានជាតិ NIPTICT ដើម្បីចូលរួមអភិវឌ្ឍន៍ រោងជាងឌីជីថល (Digital Makerspace) ក្នុង​មជ្ឍមណ្ឌល​នវានុវត្តន៍ឌីជីថល និងលើសកម្មភាពកម្មវិធីមួយចំនួនដូចជា៖ ការអភិវឌ្ឍ រោងជាងឌីជីថល នៅមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលការអប់រំបណ្តុះបណ្តាលបច្ចេកទេស លើឧបករណ៍និង​បច្ចេកវិទ្យារបស់ BOSCH សម្រាប់អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ និង​អ្នកជំនួយការបច្ចេកទេស កិច្ចសហប្រតិបត្តិការជម្រុញធនធាន​មនុស្ស និង​និស្សិតហាត់ការលើវិស័យ​បច្ចេកវិទ្យាការចូលរួមនិង​រៀបចំសិក្ខាសាលាបច្ចេកវិទ្យារួមគ្នា។

ឯកឧត្តមបណ្ឌិត សេង សុភាព

ឯកឧត្តមបណ្ឌិត សេង សុភាព បានមានប្រសាសន៍ថា “អនុស្សារណៈនេះ ពិតជាមានសារសំខាន់ណាស់ព្រោះវាជាការបើកផ្លូវ អោយនិស្សិត សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវរបស់ វិទ្យាស្ថានជាតិ NIPTICT ទទួលបាននូវបទពិសោធន៍ថ្មីៗជាមួយ ឧបករណ៍ និង​បច្ចេកវិទ្យារបស់ BOSCH បន្ថែមទៀតជាមួយនឹងការរីកចម្រើនខ្លាំង ផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។”

លោក ហៃ ភិរម្យ អគ្គនាយក នៃក្រុមហ៊ុន Bosch ប្រចាំប្រទេសកម្ពុជា ​និងមីយ៉ាន់ម៉ា បានថ្លែង​ក្នុងពិធីនេះថា “ក្រៅពីការ ប្ដេជ្ញាក្នុងការអភិវិឌ្ឍន៍បច្ចេកវិទ្យាថ្មីៗដែលជួយឲ្យជីវិតកាន់តែប្រសើរ​ Bosch ក៏មានគោលដៅចម្បងមួយ ក្នុងការចូលរួមជួយ លើកស្ទួយ​និងអភិវឌ្ឍធនធានមនុស្ស​ ជាពិសេសផ្នែកបច្ចេកទេស។

ការសហការជាមួយវិទ្យាស្ថាន​ជាតិ NIPTICT និង ក្រុមហ៊ុន ArrowDot ពិតជាមានសារៈសំខាន់ក្នុងការរួមគ្នា ជួយបណ្តុះបណ្តាលវិជ្ជាជិវៈជំនាញផ្នែកបច្ចេកវិទ្យា​ទំនើប ដើម្បី រួមចំណែក ត្រៀមធនធានមនុស្សរបស់ប្រទេសកម្ពុជាយើងសម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។”

វិទ្យាស្ថានជាតិ NIPTICT គឺជា​គ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ឯក​ទេស ទូរគមនាគមន៍ (Telecoms) និងពាណិជ្ជកម្ម អេឡិចត្រូនិក (e-Commerce) ដំបូងបង្អស់​នៅ​កម្ពុជា ដែល​ប​ង្កើត​ឡើង​ដោយ ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍។ NIPTICT ផ្ដល់ការបណ្ដុះបណ្ដាល ​ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្ម​អេឡិចត្រូនិក ថ្នាក់បរិញ្ញាបត្រទូរគមនាគមន៍និងប​ណ្ដាញ និង​ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ដែលជាជំនាញ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ នាសម័យសេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ ឧស្សាហកម្មជំនាន់ទី៤។ វិទ្យាស្ថានជាតិ NIPTICT ក៏ជាគ្រឹះស្ថានស្រាវជ្រាវ និងលើកកម្ពស់គំនិតច្នៃប្រឌិត និងភាពជា សហគ្រិន ក្នុងវិស័យបច្ចេកវិទ្យាឌីជីថលផងដែរ។

សម្ភារៈ​របស់​ក្រុមហ៊ុន Bosch (Cambodia)
សម្ភារៈ​របស់​ក្រុមហ៊ុន Bosch (Cambodia)

Bosch នៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយនៃ Bosch Group ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម និងបច្ចេកវិទ្យា ឈានមុខគេមួយនៅក្នុងពិភពលោក។ Bosch Group មានបុគ្គលិកប្រមាណ 360,000 នាក់នៅជុំវិញពិភពលោក (គិតត្រឹមថ្ងៃទី 1 មេសា 2015)។ ប្រតិបត្តិការរបស់ Bosch Group នេះត្រូវបានបែងចែកជាបួនវិស័យផ្សេងៗគ្នាដូចជា៖ បច្ចេកវិទ្យាយាន្តជំនិះ បច្ចេកវិទ្យាឧស្សាហកម្ម ផលិតផលប្រើប្រាស់ទូទៅនិងថាមពល និងបច្ចេកវិទ្យាសម្រាប់សំណង់អគារ។

ក្រុមហ៊ុនអ៊ែរ៉ូដត់ (ArrowDot) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានក្រុមវិស្វករជំនាញដើម្បីផ្ដល់ ការអភិវឌ្ឈន៍ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងRobotics ការបង្កើតប្រព័ន្ធ IoT និង Hardware និងការបំពាក់ប្រព័ន្ធឆ្លាតវៃសម្រាប់ផ្ទះ-អាគារ-ទីក្រុង៕

មតិយោបល់