• 2021-01-21 07:36:32
  • ព័ត៌មាន

Mercedes ចេញឡានអត់ប្រើសាំង តម្លៃថោកបំផុតប្រចាំត្រកូល សាកម្តងជិះបានជាង ៤០០គ.ម៉

  • 2021-01-21 07:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes ទើបតែបានប្រកាសចេញរថយន្តអគ្គិសនីម៉ូដែល EQA ថ្មីរបស់ខ្លួន សម្រាប់ស៊េរីឆ្នាំ២០២១។

រថយន្តអគ្គិសនីដែលមានរូបរាងតូចជាងគេបំផុតក្នុងត្រកូល EQ នេះ ត្រូវបានផលិតផ្អែកតាមម៉ូដែល Mercedes GLA។ វានឹងផ្តល់ជាជម្រើសម៉ូដែល EQA 250 ដែលបំពាក់ម៉ូទ័រអគ្គិសនីមួយមានកម្លាំង ១៨៧សេះ ដំណើរការដោយប្រព័ន្ធប៉ុងមុខ ហើយប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៦៦,៥គីឡូវ៉ាត់ម៉ោង។

ក្រុមហ៊ុន Mercedes អះអាងថា រថយន្តអគ្គិសនីមានតម្លៃថោកបំផុតរបស់ខ្លួននេះ នឹងផ្តល់ចម្ងាយបើកបរ ៤២៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ បើសិនជាប្រើខ្សែសាកល្បឿនលឿន នោះវាប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ ដើម្បីបំពេញថាមពលពី ១០ ទៅ ៨០ភាគរយ។

លក្ខណៈពិសេសៗមួយចំនួននៅលើរថយន្ត Mercedes EQA 250 មានដូចជា ចង្កៀងមុខ Full LED, ចង្កៀងក្រោយ LED, យ៉ាន់ Alloy, អេក្រង់ទំហំ ១០,២៥អ៊ីញចំនួន ២ ដើរតួជាកុងទ័រ និងប្រព័ន្ធកម្សាន្ត ជាដើម។

គួរឲ្យដឹងថា Mercedes EQA 250 នឹងចាប់ផ្តើមមានលក់នៅប្រទេសអាល្លឺម៉ង់ ជាមួយនឹងតម្លៃចាប់ពីខ្ទង់ ៤៦ ៧០០ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់