• 2021-01-21 06:28:49
  • ព័ត៌មាន

ទិញមកតែជិត៤ម៉ឺនដុល្លារ ប៉ុន្តែអាចលក់ចេញវិញដល់ជាង ១០ម៉ឺនដុល្លារ

  • 2021-01-21 06:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ​វៀតណាម​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ពេល​ដែល​ដឹង​ថា​រថយន្ត Ford Ranger ដែល​មាន​ផ្លាក​លេខ​ពិសេស 666.66 អាច​​លក់​ចេញ​​ក្នុង​តម្លៃ​រហូត​ដល់ ២,៦ពាន់​លាន​ដុង (ប្រមាណ ១១២ ៩៣៤ដុល្លារ) ខណៈ​ដែល​តម្លៃ​ពេល​ទិញ​គឺ​ប្រមាណ​ជាង ៣៩ ០០០​ដុល្លារ​ប៉ុណ្ណោះ។

Ford Ranger ដែល​ម្ចាស់​ដើម​បាន​ជិះ​ចម្ងាយ ១ ៥០០គីឡូម៉ែត្រ​នេះ អាច​លក់​បាន​តម្លៃ​ថ្លៃ​ក៏​ដោយ​សារ​ផ្លាក​លេខ​ពិសេស ដែល​​គេ​មាន​ជំនឿ​ជឿជាក់​ថា​ជា​ផ្លាក​លេខ​នាំ​សំណាង​មួយ ហើយផ្លាកលេខពិសេសនេះដែរ​ មិនអានកុម្ម៉ង់ទិញបាននោះទេ។

Ford Ranger នេះ​គឺ​ជា​ប្រភេទ Wildtrak 2.0L Biturbo ដែល​​ជា​ម៉ាស៊ីន​ម៉ាស៊ូត ៤ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន ២១៣សេះ៕

ប្រភព៖ Xehay ប្រែ​សម្រួល៖ សុខហេង

មតិយោបល់