• 2021-01-21 03:20:08
  • ព័ត៌មាន

អស្ទារ្យណាស់! Isuzu D-Max ឆ្នាំ២០២១ ឌីហ្សាញរូបរាងថ្មីទាំងស្រុង ផ្តល់ Super Promotion យ៉ាងពិសេស

  • 2021-01-21 03:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ខេ (ខេមបូឌា) បាននាំចូល រថយន្តភីកអាប់ Isuzu D-Max ស៊េរីឆ្នាំ២០២១ នៅលើទីផ្សារក្នុង​ប្រទេសកម្ពុជា ដែលមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង ធ្វើឲ្យវាកាន់តែលេចធ្លោ និងមានភាពទាក់ទាញជាងមុន។ ជាមួយគ្នានេះដែរ ដើម្បីចូលរួមអបអរឱកាសបុណ្យចូលឆ្នាំសកល ២០២១ ក្រុមហ៊ុន ខេ (ខេមបូឌា) មាន Super Promotion យ៉ាងពិសេសសម្រាប់រថយន្ត Isuzu D-Max ឆ្នាំ២០២១ ដូចជា៖

  • កាតម៉ាស៊ូត (Total) ដ៏ធំចំនួន ១ ០០០លីត្រ
  • Sticker បិតការពារឆ្កូតបានរយៈពេល ៣ ឆ្នាំ
  • លាងរថយន្តចំនួន ១ ឆ្នាំពេញ នៅ Meguiar's Cambodia
  • ស្លាកលេខវែង
  • បិត UV Film​ ការពារកំដៅថ្ងៃ

រថយន្ត Isuzu D-Max ឆ្នាំ២០២១ មានបំពាក់ចង្កៀងមុខ ប្រភេទ Bi-LED ដែលជាប្រភេទអំពូលភ្លើង ផ្តល់ពន្លឺច្បាស់​​ និងជួយសន្សំសំចៃការប្រើប្រាស់ថាមពលភ្លើងពីអាគុយ ហើយមានមុខងារ Auto ON/OFF នៅពេលយើងបើកបរក្នុងស្ថានភាពផ្លូវមានពន្លឺគ្រប់គ្រាន់ ស្រស់ស្អាត ហើយមានមុខងារស្វ័យប្រវត្តិទៀតផង ខណៈចង្កៀងក្រោយវិញ ជាប្រភេទ Dual Sonic LED ដែលទទួលបានរចនាបទសម័យថ្មីប្រកបដោយថាមពលពន្លឺច្បាស់ល្អ។

នៅផ្នែកខាងក្នុងនៃ រថយន្ត Isuzu D-Max ឆ្នាំ២០២១ មានភាពធំទូលាយ ជាមួយកៅអីខាងមុខដែលផ្តល់នូវផាសុខភាពខ្ពស់បំផុត។ វាមានបំពាក់កុងទ័រឌីជីថលទំហំ ៤,២ អ៊ីញ ព្រមទាំងអេក្រង់កម្សាន្ត ប្រភេទ Touchscreen ទំហំធំរហូតដល់ ៩ អ៊ីញ ដែលមានមុខងារជាច្រើន ហើយអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ទៀតផង។ នៅលើដៃចង្កូតរបស់វាប្រើបច្ចេកវិទ្យា Smart Touch Turn Signal ដែលងាយស្រួលបញ្ជាដោយគ្រាន់តែយកម្រាមដៃទៅប៉ះចង្កូតហើយមានសភាពធូរ ងាយស្រួលបង្វិល អាចសេរ៉េ ឡើងលើចុះក្រោម ឆ្វេង ស្ដាំ ដកទៅមុខ រុញទៅក្រោយ ហើយអាចបញ្ជាមុខងារជាច្រើនផងដែរ។

រថយន្ត Pick Up ថ្មីនេះជាប្រភេទម៉ាស៊ីនម៉ាស៊ូតមានចំនួន ៤ ស៊ីឡាំង ចំណុះ ៣,០លីត្រ Ddi Blue Power មានកម្លាំង ១៩០សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុន។ មិនតែប៉ុណ្ណោះ វាក៏មានជម្រើសម៉ាស៊ីនតូច ចំណុះ ១,៩ លីត្រ Ddi Blue Power កម្លាំង ១៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុន ផងដែរ។ រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៦ វគ្គ ដែលផ្តល់ភាពងាយស្រួលក្នុងការប្តូរពីលេខមួយទៅលេខមួយទៀត ជាមួយប្រពន្ធ័ REV Tronic Mode ហើយក៏មានលេខដៃ ៦ វគ្គផងដែរ។ អ្វីដែលពិសេសលើសនេះ គឺវាមានប្រព័ន្ធកាប់ពីតាស Terrain Command និង Electronic Diff-Lock ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ នៅលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដោយគ្មានការព្រួយបារម្ភ។

លើសពីនេះទៅទៀត Isuzu D-Max ឆ្នាំ២០២១ ក៏មានបំពាក់គ្រោងឆ្អឹងថ្មីហៅថា “ISUZU DYNAMIC DRIVE PLATFORM” ដែលធ្វើឲ្យតួរថយន្ត សាក់ស៊ី និង ប្រព័ន្ធជើងក្រោម មានតុល្យភាពក្នុងការបើកបរ។

ក្រៅពីភាពលេចធ្លោខាងលើ វាក៏មានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនទៀតផងដែរ ដូចជា៖

  • ការចុចបញ្ឆេះរថយន្តពីចម្ងាយ ដោយប្រើ Smart Key​ បាន​ចម្ងាយ ២០ ម៉ែត្រ ដោយ
  • ផ្លិតទឹកមានសេនស័រចាប់សញ្ញាទឹកភ្លៀងស្វ័យប្រវត្តិ
  • Walk Away Lock ជាប្រព័ន្ធចាក់សោរទ្វាររថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោរដើរចេញពីរថយន្តប្រវែង ៣ ម៉ែត្រ

បន្ថែមពីនេះវាក៏មានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា៖

  • មុខងារ Blind Spot Monitoring កញ្ចក់មើលក្រោយឲ្យសញ្ញា ពេលមានគេចងវ៉ា ឬ ពេលយើងចង់ផ្លាស់ប្តូរកន្លងផ្លូវបើកបរ
  • មានប្រព័ន្ធសេនសឺ (Sensors) ចាប់សញ្ញា ចំនួន ៨ គ្រាប់នៅជុំវិញរថយន្ត អស់ក្ដីបារម្មណ៍សម្រាប់ការបើកបរ និងការចូលចតលើផ្លូវតូចចង្អៀត
  • ប្រព័ន្ធផ្តល់សញ្ញាដាស់តឿននៅពេលដែលមានរថយន្ត ឬ អ្វីមួយនៅពីក្រោយរថយន្តក្នុងអំឡុងពេលថយក្រោយ
  • ប្រព័ន្ធខ្សែក្រវ៉ាត់សុវត្ថិភាព ៣ ចំណុចសម្រាប់កៅអីទាំងអស់

សរុបមកនេះមិនមែនជាព័ត៏មានទាំងអស់របស់​​រថយន្ត Isuzu D-Max ឆ្នាំ២០២១ ទេ ដូច្នេះដើម្បីដឺងព័ត៏មានបន្ថែម ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងមានការតាំងបង្ហាញនៅ Aeon Sen Sok ទីតាំង Central Court នៅថ្ងៃទី​ ៣០ - ៣១​ ខែ មករា ឆ្នាំ ២០២១។

អាសយដ្ឋាន៖ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ 077 98 6663 / 098 46 78 56 / 023 950 084 ឬទំព័រផ្លូវការ Isuzu-KCambodia

មតិយោបល់