• 2021-01-21 02:58:25
  • ព័ត៌មាន

បើមិនធ្វើបែបនេះ Apple មិនអាចទប់ទល់ជាប់ទេ

  • 2021-01-21 02:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹងកាត់បន្ថយសង្វាក់ផលិតកម្ម iPhone 12 mini ដល់ទៅជាងពីរលានគ្រឿន ដើម្បីជម្រុញការផលិត iPhone 12 Pro ជំនួសវិញ។ នេះបើយោងទៅតាមឯកសារកត់ត្រារបស់ Morgan Stanley ដែលជាធនាគារវិនិយោគចម្រុះនិងសេវាកម្មហិរញ្ញវត្ថុរបស់អាមេរិក។

ការបង្វែរការផលិតសម្រាប់ត្រីមាសទី១ នៃឆ្នាំ២០២១ នេះ ក៏ព្រោះតែ iPhone 12 Pro ទទួលបានប្រជាប្រិយភាពច្រើនជាងគេពីសំណាក់អ្នកប្រើប្រាស់។

គួរបញ្ជាក់ថា រយៈពេលនៃការរង់ចាំសម្រាប់អ្នកកុម្ម៉ង់ទិញ iPhone 12 Pro នៅអាមេរិក មានរយៈពេលរហូត២២ថ្ងៃ ដែលយូរជាង iPhone ដទៃៗទៀតក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ ការដែលត្រូវរង់ចាំយូរថ្ងៃបែបនេះមានន័យថា iPhone 12 Pro ពិត​ជា​ទទួលបានការគាំទ្រខ្លាំង។ រយៈពេលនៃការរង់ចាំនេះដែរ បានធ្លាក់ចុះមកនៅត្រឹម ១០ថ្ងៃ កាលពីប្រមាណ ២សប្ដាហ៍មុន ក្រោយពី Apple បានបង្កើនការផលិត iPhone 12 Pro និង​បន្ថយការផលិត iPhone 12 mini៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ Mean Kosal

មតិយោបល់