• 2021-01-20 07:45:44
  • ព័ត៌មាន

ច្បាស់ណាស់!​ មុខងារពិសេសមួយកំពុងសំងំក្នុងខ្លួន iPhone 12​ គ្រប់ប្រភេទ

  • 2021-01-20 07:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់ម៉ូឌែល iPhone 12 តាមពិតត្រូវបានបង្កប់មុខងារផ្ទេរថាមពលថ្មដោយមិនប្រើខ្សែ ដែលអាចសាកថ្មឲ្យឧបករណ៍ដទៃ​ ក្នុងកម្រិតសាក 360 kHz។ នេះបើយោងទៅតាមការចុះបញ្ជីជាមួយគណៈកម្មការសហព័ន្ធ (FCC)។

ប៉ុន្ដែគួរឱ្យស្ដាយមុខងារមួយនេះមិនទាន់បើកឱ្យប្រើនៅឡើយទេ ត្បិតពួកគេទំនងជារង់ចាំការបញ្ចេញឧបករណ៍ផ្សេងទៀតនាពេលខាងមុខ ដើម្បីត្រៀមដំណើរការជាមួយគ្នា។

យោងទៅតាមសារព័ត៌មាន Bloomberg ឧបករណ៍ដែលត្រៀមបញ្ចេញទាំងនោះអាចជា AirPods‌ ជំនាន់ថ្មី ដែលស្រោមរបស់វាអាចសាកជាមួយខ្នងក្រោយរបស់ iPhone 12 បាន និងមួយទៀតគឺ AirTags ជាឧបករណ៍រំពឹងទុកថានឹងមានការផលិត ដោយប្រើសម្រាប់តាមដានទីតាំងជាដើម។

ទោះយ៉ាងណាមុខងារផ្ទេរថាមពលថ្មចេញពី iPhone 12 នេះអាចនឹងបើកឱ្យវាដំណើរការបានគ្រប់ពេល តាមរយៈការបញ្ចេញកំណែអាប់ឌែតលើប្រព័ន្ធប្រតិបត្តិការ iOS នៅពេលក្រោយ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់