• 2021-01-20 07:39:27
  • ព័ត៌មាន

ទីបំផុតសេដ្ឋី Jack Ma បង្ហាញមុខជាសាធារណៈ ប៉ុន្តែមិនបានបកស្រាយរឿងបាត់មុខយូរខែ

  • 2021-01-20 07:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី Jack Ma បាន​លេច​មុខ​ជា​សាធារណៈ​វិញ​​ក្រោយ​ពី​បាន​បាត់​មុខ​អស់​ជា​ច្រើន​ខែ​ពី​ក្រសែភ្នែក​មហាជន​ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​លោក។

តាម​ប្រភព​ជិតស្និទ្ធ​នឹង​រឿង​នេះ​ លោក Jack Ma បាន​បង្ហាញ​មុខ​ក្នុង​វីដេអូ​​ផ្សាយ​​ផ្ទាល់​​នា​ថ្ងៃ​ពុធ​នេះ ដែល​និយាយ​អំពី​គ្រូ​បង្រៀន​ សម្រាប់​កម្មវិធី​ប្រចាំ​ឆ្នាំ​ដែល​​លោក​រៀន​ចំ​ឡើង​ដើម្បី​លើក​ដំឡើង​ដល់​គ្រូ​បង្រៀន​នៅ​តំបន់​ក្រីក្រ ដាច់​ស្រយាល។

ត្បិត​ថា​មិន​មាន​ការ​បញ្ជាក់​ច្បាស់​ថា​បច្ចុប្បន្ន​លោក Jack Ma ស្ថិត​នៅ​ទីណា​​ ប៉ុន្តែ​ការ​បង្ហាញ​មុខ​របស់​លោក​អាច​បញ្ជាក់​បាន​ថា​លោក​មាន​សុវត្ថិភាព មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ចំពោះ​រូប​លោក​ឡើយ។

លោក Jack Ma បាន​បាត់​មុខ​តាំង​ពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​មុន បន្ទាប់​ពី​និយតករ​ចិន​បាន​រារាំង​ការ​ដាក់​លក់​ភាគហ៊ុន​ជា​សាធារណៈ​​ក្នុង​ទំហំ​ទឹក​ប្រាក់ ៣៥ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ Ant​ ដែល​ជា​ក្រុមហ៊ុន​បង្កើត​ឡើង​ដោយ​លោក Jack Ma ដែល​ក្រោយ​មក​ទៀត​និយតករ​ចិន​បាន​បន្ត​បើក​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន Alibaba ជុំវិញ​ករណី​រំលោភ​សេចក្ដី​ទុក​ចិត្ត​ផង​ដែរ៕​​​​​​​​​​

ប្រភព៖ Indiatimes ប្រែ​សម្រួល៖ សុខហេង

មតិយោបល់