• 2021-01-20 04:32:45
  • ព័ត៌មាន

ឡាន Toyota Sienna ឆ្នាំ២០២១ ចេញលក់នៅវៀតណាម តម្លៃស្មើ Lexus RX 350L

  • 2021-01-20 04:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Toyota Sienna ជំនាន់ថ្មី ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសវៀតណាម ជាមួយនឹងតម្លៃចា់បពី ៤,៤ពាន់លានដុង ឬប្រហែលខ្ទង់ ១៩ម៉ឺនដុល្លារ ដែលវាស្មើនឹងតម្លៃ Lexus RX 350L ទៅហើយ។

រថយន្ត ៧កៅអីនេះ បំពាក់ម៉ាស៊ីន Hybrid ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ ព្រមទាំងអាគុយ Hybrid មួយ ដែលបង្កើតកម្លាំងបានសរុប ២៤៣សេះ ប្រើប្រអប់លេខអូតូ CVT។

រថយន្ត Toyota Sienna ស៊េរីឆ្នាំ២០២១ ត្រូវបានឌីហ្សាញថ្មី កាត់តាមរថភ្លើងល្បឿនលឿនជប៉ុន (Shinkansen Japanese Bullet Train) មើលទៅកាន់តែស្រស់ស្អាត និងទាក់ទាញ។ វាប្រើប្រាស់គ្រោងឆ្អឹង TNGA-K ដែលជួយឲ្យតួខ្លួនរឹតតែរឹងមាំ។

ជាស្តង់ដារ រថយន្តនេះបានបំពាក់អេក្រង់ Touchscreen ទំហំ ៩អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Android Auto, Apple CarPlay និង Amazon Alexa, មានរន្ធ USB ចំនួន៧ និង Speaker ចំនួន៦គ្រាប់។

ក្នុងនោះ វាក៏បំពាក់បច្ចេកវិទ្យា Toyota Safety Sense 2.0 ដែលគួបផ្សំមុខងារជំនួយការបើកបរសំខាន់ៗជាច្រើនដូចជា Pre-Collision collision warning with pedestrian detection / pedestrian street lights, Radar cruise control, lane departure warning with steering assist, lane keeping assist, automatic high beam headlights និង road sign reading។

បន្ថែមពីនេះវាក៏មានបំពាក់ពោងសុវត្ថិភាពចំនួន ១០, មុខងារទប់លំនឹង enhanced body stability control, traction control, electronic brake force distribution, brake assist, anti-lock braking system និង intelligent stopping technology ទៀតផង៕

ប្រភព៖ Xehay ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់