• 2021-01-20 03:50:52
  • ព័ត៌មាន

យ៉ាងហោចណាស់ Galaxy S21 និង S21+ មានចំណុចមួយអេមជាង S21 Ultra

  • 2021-01-20 03:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាស់​ណាស់​ថា​ Galaxy S21 Ultra ដែល​មាន​តម្លៃ​ថ្លៃ​ដាច់​គេ​ក្នុង​ចំណោម​ត្រកូល Galaxy S21 មាន​បំពាក់​មុខងារ​ពិសេសៗ​លើស​គេ។ យ៉ាងណាក្ដី មាន​ផ្នែក​មួយ​ដែល Galaxy S21 និង Galaxy S21+ មាន​ភាព​លេច​ធ្លោ​ជាង Galaxy S21 Ultra ដែល​នោះ​គឺ​ថា​ថត​វីដេអូ​ក្នុង​ល្បឿន​យឺត​ដល់​កំពូល (Super Slow-Motion)។

បើ​ពិនិត្យ​មើល​លើ​​វិបសាយ​របស់ Samsung ដែល​និយាយ​អំពី​លក្ខណៈ​សម្បត្តិ​របស់​​ត្រកូល Galaxy S21 បាន​បង្ហាញ​ថា​ S21 និង S21+ អាច​ថត​វីដេអូ​ Super Slow-Motion ក្នុង​កម្រិត 960fps ដោយ​​ពឹង​ផ្អែក​លើ Hardware ផ្ទាល់ ខណៈ​ដែល Galaxy S21 Ultra ពឹង​ផ្អែក​លើ​ Software ដើម្បី​ផលិត​វីដេអូ​ប្រភេទ​នេះ។

វិបសាយ​បាន​សរសេរ​ដូច​នេះ​ថា ៖ "នៅ​លើ Galaxy S21 5G និង S21+ 5G អ្នក​ប្រើ​អាច​ថត​វីដេអូ​មាន​រយៈពេល​ប្រមាណ ០,៥វិនាទី ក្នុង​កម្រិត 960fps ដែល​ជា​លទ្ធផល​បាន​វីដេអូ​ដែល​មាន​រយៈពេល ១៦វិនាទី។”​ សម្រាប់ Galaxy S21 Ultra 5G វិញ​មាន​សរសេរ​ថា ៖ "លើ Galaxy S21 Ultra 5G អ្នក​ប្រើ​អាច​ថត​វីដេអូ​មាន​រយៈពេល​ប្រមាណ​១វិនាទី ក្នុង​កម្រិត 480fps បន្ទាប់​មក​វីដេអូ​នេះ​នឹង​ត្រូវ​ឆ្លង​កាត់​បច្ចេកទេស​ឌីជីថល​ដើម្បី​ផ្លាស់​ប្ដូរ​ទៅ​ជា 960fps ដែល​ជា​លទ្ធផល​បាន​វីដេអូ​ដែល​មាន​រយៈពេល ៣២វិនាទី។”

Galaxy S21 និង S21+ ពឹង​ផ្អែក​លើ​កាមេរ៉ា​មេ​ទំហំ 12MP ដើម្បី​ផលិត​វីដេអូ Super Slow-Motion ដូច​ជា​ S20 និង S20+។ Sensor នេះ​មាន​មេមូរី DRAM ល្បឿន​លឿន​ អាច​ឲ្យ​វា​ចាប់​យក​ប្លង់​ទាំង​អស់​បាន។ ចំណែក​កាមេរ៉ា​មេ​ទំហំ 108MP របស់ Samsung មិន​ទាន់​មាន​សមត្ថភាព​បែប​នេះ​នៅ​ឡើយ​ទេ។

វា​អាច​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដោយ​សារ​នៅ​លើ Galaxy S20 Ultra កាល​ពី​ឆ្នាំ​មុន​ក៏ Samsung បាន​ធ្វើ​បែប​នេះ​ដែរ៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់