• 2021-01-20 03:35:26
  • ព័ត៌មាន

គូប្រជែង Land Cruiser ឆ្នាំ២០២១ ចេញលក់តម្លៃត្រឹមខ្ទង់ ៤ម៉ឺនដុល្លារ

  • 2021-01-20 03:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan ទើបតែបានប្រកាសចេញនូវតម្លៃលក់នៃរថយន្ត Armada ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារបរទេស។

រថយន្ត Nissan Armada ឆ្នាំ២០២១ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៤៩ ៨៩៥ដុល្លារ សម្រាប់ម៉ូដែល S ប៉ុងមួយ ហើយតម្លៃរបស់វាអាចឡើងដល់ ៦៩ ២៩៥ដុល្លារ សម្រាប់ម៉ូដែល Platinum ប៉ុងពីរ។

រថយន្ត SUV ប្រភេទ Flagship របស់ក្រុមហ៊ុន Nissan នេះទទួលបានការឌីហ្សាញថ្មីលើផ្នែកខាងមុខ ដូចជា ប៉ាណាមុខ, ចង្កៀងមុខ-ក្រោយ, គម្របម៉ាស៊ីន ក៏ដូចជាកាងមុខ-ក្រោយ ដែលធ្វើឲ្យវាកាន់តែទាន់សម័យ។ វាមានបំពាក់អេក្រង់កម្សាន្ត ទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay, Android Auto និង WiFi មកស្តង់ដារ ព្រមទាំងកុងទ័រ ទំហំ ៧អ៊ីញ និងកញ្ចក់មើលក្រោយវៃឆ្លាត Nissan’s Intelligent Rear View Mirror ទៀតផង។

ជាមួយគ្នានេះ Nissan ផ្តល់នូវជម្រើសសរុបចំនួន ៧ពណ៌ គឺ ខៀវ (Hermosa Blue Pearl), តោន (Mocha Almond Pearl), ប្រផេះ (Gun Metallic), ខ្មៅ (Super Black), ទឹកប្រាក់ (Brilliant Silver Metallic), ស (Aspen White TriCoat) និង ក្រហម (Coulis Red Pearl)។

រថយន្ត Nissan Armada បំពាក់ម៉ាស៊ីនចំណុះ ៥,៦លីត្រ Endurance V8 មានកម្លាំង ៤០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ។ វាក៏មានបំពាក់បច្ចេកវិទ្យាសុវត្ថិភាព Nissan’s Safety Shield 360 មកស្តង់ដារដែរ ដោយក្នុងនោះរួមមានទាំងមុខងារ Lane Departure Warning, Intelligent Cruise Control, Automatic Emergency Braking with Pedestrian Detection ទៀតផង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់