• 2021-01-20 02:43:27
  • ព័ត៌មាន

ចឹងសោះបានថ្លៃណាស់! គ្រាន់តែតម្លៃពន្ធម៉ូតូ PCX160 អាចទិញបានម៉ូតូផ្សេងមួយគ្រឿង

  • 2021-01-20 02:43:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះម៉ូតូ Honda PCX160 ស៊េរីឆ្នាំ២០២១ ត្រូវបានឈ្មួញនាំចូលមកលក់នៅក្នុងប្រទេសកម្ពុជា ដោយវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យ៉ាងណាមិញ ម៉ូតូ Honda PCX160 ថ្មីនេះក៏ធ្វើឲ្យមនុស្សជាច្រើនខកចិត្តមិនស្ទើរដែរ ដោយសារតែវាមានតម្លៃថ្លៃ។ ម៉ូតូប្រភេទអូតូនេះត្រូវបានគេដាក់លក់លើទីផ្សារប្រទេសកម្ពុជា ក្នុងតម្លៃចន្លោះពីខ្ទង់ ៥ ៥០០ ដល់ ៥ ៨០០ដុល្លារឯណោះ។

បើតាមការបង្ហើបពីអ្នកលក់ម៉ូតូម្នាក់បានឲ្យដឹងថា បើមិនទាន់គិតពន្ធ ម៉ូតូ PCX160 ឆ្នាំ២០២១ មានតម្លៃខ្ទង់ ៣ ៥០០ដុល្លារ សម្រាប់ប្រភេទ Standard និងខ្ទង ៣ ៦០០ដុល្លារ សម្រាប់ប្រភេទ ABS។ ជាមួយគ្នានេះ បើគិតទាំងពន្ធគឺត្រូវបូកបន្ថែម ២ ១៩០ដុល្លារទៀត។

គួរឲ្យដឹងថា ម៉ូតូ PCX ថ្មី បានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។

PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ បើនិយាយពីកម្រិតស៊ីសាំងវិញ គឺ ៥៣,៥គីឡូម៉ែត្រ/លីត្រ។ ម៉ាស៊ីន eSP+ ថ្មីមានលើ PCX160 នោះ ត្រូវបានអាប់ដេតធ្វើឲ្យមានភាពប្រសើរខ្លាំង ទាំងមានកម្លាំងខ្លាំងជាងមុន, បញ្ចូនថាមពលរលូនជាងមុន, កាត់បន្ថយការញ័រ, មានលំនឹងជាងមុន ហើយថែមទាំងសន្សំសំចៃជាងមុនទៀតផង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់