- 2021-01-20 02:42:32
- ហាងឆេងផលិតផល
Prius Prime ឆ្នាំ២០១៧ រាងអេមណាស់ តែកុំមើលតម្លៃមួយទឹកលក់នៅខ្មែរ!
- 2021-01-20 02:42:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Prius Prime ឆ្នាំ២០១៧ រាងអេមណាស់ តែកុំមើលតម្លៃមួយទឹកលក់នៅខ្មែរ!
ចន្លោះមិនឃើញ
Toyota បានបង្ហាញរូបរាងរបស់ Toyota Prius Prime ឆ្នាំ ២០១៧ កាលពីខែមិថុនា ឆ្នាំ២០១៦ ហើយក្រុមហ៊ុនបានបង្ហាញឲ្យដឹងពីតម្លៃដែលចេញលក់នៅលើទីផ្សារនាពេលនោះមានចាប់ពី ២៧ ១០០ ដុល្លារ។
សម្រាប់ទីផ្សារនៅកម្ពុជានាពេលបច្ចុប្បន្នវិញ Toyota Prius Prime មាននៅតាមឃ្លាំងតិចតួចប៉ុណ្ណោះ បាននាំយកមកលក់ ដែលជាម៉ូដែលមួយទឹក។ បើក្រឡេកមើលការបើកបរដោយប្រើប្រេងឥន្ធនៈវិញ Prius Prime ឆ្នាំ ២០១៧ នេះ ស៊ីប្រេងតែ ៤,២៨ លីត្រ សម្រាប់ការបើកបរក្នុងទីក្រុងលើចម្ងាយ ១០០ គ.ម ហើយការបើកបរក្រៅក្រុងស៊ីប្រេង ៤,៤៤ លីត្រលើចម្ងាយ ១០០ គ.ម។
Prius Prime មានបំពាក់អេក្រង់ Touch Screen ពិសេសទំហំ ១១,៦អ៊ីញរួមជាមួយមុខងារប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជាមុខងារចូលចតដោយខ្លួនឯងផងដែរ។ រថយន្តនេះមានបំពាក់សុទ្ធសឹងតែអំពូលប្រភេទ LED ដែលជួយសន្សំសំចៃថាមពលអេឡិចត្រូនិកបានមួយកម្រិត។
ដោយសារវាជាប្រភេទរថយន្តមួយទឹក និងមានតម្លៃថ្លៃគួរសមដែរនោះ បានធ្វើឲ្យនៅតាមឃ្លាំងរថយន្តមួយទឹកមួយចំនួនប៉ុណ្ណោះបាននាំចូលយកមកលក់។ តាមប្រភពពីហាង 3A Auto Car បានបង្ហាញពី Toyota Prius Prime ពីរម៉ូដែលគឺស៊េរីឆ្នាំ ២០១៧ និង ២០១៨ ប្រភេទ Full Option ដែលមានតម្លៃប្រមាណជា ៤ ៥០០ដុល្លារ ទៅ ៥ ០០០០ដុល្លារ។
គូសបញ្ជាក់ថា Prius Prime ជំនាន់ថ្មីដំបូងនេះមានចែកចេញជាច្រើនប្រភេទ ដោយប្រភេទសម្រាប់លក់នៅសហរដ្ឋអាមេរិកអាចធ្វើដំណើរបានចម្ងាយ ៤០ គីឡូម៉ែត្រ ដោយប្រើតែអាគុយ។ ចំណែកឯប្រភេទសម្រាប់ទីផ្សារសហភាពអឺរ៉ុបដែលមានបំពាក់ផ្ទាំងសូឡារលើដំបូលយ៉ាងពិសេសនោះ អាចបើកបរចម្ងាយ ៤៨ គ.ម ឡើងទៅ ដោយប្រើតែអាគុយ៕
ប្រភពរូប៖ 3A Auto Car