• 2021-01-20 01:25:20
  • ហាងឆេងផលិតផល

ល្មមទិញប្រើអត់? iPhone 11 មួយទឹកលក់តាមហាងកំពុងធ្លាក់ថ្លៃ

  • 2021-01-20 01:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ហ្វេន iPhone មួយ​ចំនួន​បាន​និង​រង់ចាំ​ការ​ធ្លាក់​ថ្លៃ​ត្រកូល iPhone 12 ពិសេស​ម៉ូដែល​មួយទឹក​ដែល​កំពុង​ដាក់​លក់​នៅ​តាម​ហាង។

តែ​កុំ​ទាន់​ប្រញាប់​គិត​ដល់ iPhone 12 ដែល​ជា​ស៊េរី​ចុងក្រោយ​នេះ​ក៏​បាន មក​មើល​តម្លៃ iPhone 11 មួយ​ទឹក​ដែល​កំពុង​មាន​លក់​នៅ​តាម​ហាង​វិញ​មាន​តម្លៃ​ធូរៗ នៅ​មាន​គុណ​ភាព​ល្អ​អាច​គិតគូរ​ទិញ​ប្រើ​បាន។

iPhone 11

  • iPhone 11 ទំហំ 64GB មានតម្លៃខ្ទង់ ៥០០ ទៅ ៥៥០ដុល្លារ
  • iPhone 11ទំហំ 128GB មានតម្លៃខ្ទង់ ៥៥០ ទៅ ៥៩០ដុល្លារ
  • iPhone 11 ទំហំ 256GB មានតម្លៃខ្ទង់ ៦២០ ទៅ ៦៦០ ដុល្លារ

iPhone 11 Pro

  • iPhone 11 Pro ទំហំ 64GB មានតម្លៃខ្ទង់ ៦១០ ទៅ ៦៧៥ដុល្លារ
  • iPhone 11Pro ទំហំ 256GB មានតម្លៃខ្ទង់ ៦៧៥ ទៅ ៧២៥ដុល្លារ
  • iPhone 11Pro ទំហំ 512GB មានតម្លៃខ្ទង់ ៨២៥ ទៅ ៨៧០ដុល្លារ

iPhone 11 Pro Max

  • iPhone 11 Pro Max ទំហំ 64GB មានតម្លៃខ្ទង់ ៧១០ ទៅ ៧៧០ដុល្លារ
  • iPhone 11 Pro Maxទំហំ 256GB មានតម្លៃខ្ទង់ ៨២០ ទៅ ៨៨០ដុល្លារ
  • iPhone 11 Pro Maxទំហំ 512GB មានតម្លៃខ្ទង់ ៩២០ ទៅ ៩៩០ដុល្លារ

សម្រាប់​តម្លៃ iPhone 12 កំពុង​លក់​តាម​វិញមាន​តម្លៃ​ចាប់​ពី ៨២៥ដុល្លារ សម្រាប់​ម៉ូដែល iPhone 12 មាន​តម្លៃ​ចាប់​ពី ១ ១១៥ដុល្លារ សម្រាប់​ម៉ូដែល iPhone 12 Pro និង​មាន​តម្លៃ​ចាប់​ពី ១ ២៣០ដុល្លារ សម្រាប់​ម៉ូដែល iPhone 12 Pro Max កំពុង​លក់​នៅ​តាម​ហាង​បច្ចុប្បន្ន៕

អត្ថបទ៖ ម៉េងងី

មតិយោបល់